ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » សម្ដេចតេជោ ហ៊ុន សែន ព្រមានដកបុណ្យស័ក្ដិ និងនាំខ្លួនទៅកាត់ទោស សម្រាប់អ្នកដែលពូកែបាញ់បោះសេរី

សម្ដេចតេជោ ហ៊ុន សែន ព្រមានដកបុណ្យស័ក្ដិ និងនាំខ្លួនទៅកាត់ទោស សម្រាប់អ្នកដែលពូកែបាញ់បោះសេរី

(ភ្នំពេញ)៖  នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ ថ្លែងពីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជា និងព្រមានដកបុណ្យស័ក្ដិចោល ព្រមទាំងនាំខ្លួនយកទៅកាត់ទោសតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណាដែលពូកែខាងបាញ់បោះសេរី។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានយកសារព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន មកបង្ហោះនៅលើ Facebook របស់លោកយ៉ាងដូច្នេះថា «អ្នកពូកែបាញ់បោះយកទៅ ញាត់គុក ទាំងអស់។ អ្នកហ៊ានបាញ់បោះ ត្រូវអស់បុណ្យស័ក្ដិ និងយកទៅកាត់ទោស»។

ជាការកត់សម្គាល់ អ្នកដែលបាញ់បោះសេរីជាពិសេស ក្នុងជួរកងកម្លាំងប្រដាប់អាវុធ តែងរងការចាប់ខ្លួនជាបន្ដបន្ទាប់ រហូតបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីកាត់ទោសតាមផ្លូវច្បាប់។

ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ  លោក ឌួង ណាគ្រី ដែលបានបាញ់បោះសេរីទាំងកណ្ដាលអធ្រាត្រ នៅខណ្ឌច្បារអំពៅ ក៏ត្រូវបានចាប់ខ្លួនបញ្ជូន ទៅកាត់តុលាការ រហូតមានការឃុំខ្លួនដាក់ពន្ធនាគារ បើទោះមានកិច្ចអន្ដរាគមន៍យ៉ាងណាក៏ដោយនោះ។ ដោយឡែក ករណីមួយទៀត កាលពីប៉ុន្មានថ្ងៃមុន មន្ដ្រីយោធាម្នាក់ ដែលបានបាញ់បោះនៅ ខារ៉ាអូខេ ប៊ីហ្គោ ក៏ត្រូវបានឃាត់ខ្លួន និងត្រូវតុលាការចេញដីកាដាក់ពន្ធនាគារផងដែរ។

ដូច្នេះតាមរយៈបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល នៅថ្ងៃនេះគឺជាសារដាស់តឿនថ្មីមួយ ចំពោះអ្នកប្រើប្រាស់កាំភ្លើងត្រូវមានការប្រុងប្រយ័ត្ន និងជៀសឲ្យផុតពីបទល្មើសមួយនេះ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya