ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ឡានមួយគ្រឿងក្រឡាប់ផ្ងារជើង ក្អួតចេញមកសុទ្ធតែដុំឈើធំៗ នៅត្បូងឃ្មុំ

ឡានមួយគ្រឿងក្រឡាប់ផ្ងារជើង ក្អួតចេញមកសុទ្ធតែដុំឈើធំៗ នៅត្បូងឃ្មុំ

ត្បូងឃ្មុំ:  ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១២និង០០នាទីថ្ងៃត្រង់ ទី០៥ ខែមិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៨ត្រង់ចំណុចភូមិអំពិល ឃុំកក់ ស្រុកពញាក្រែក ខេត្រត្បូងឃ្មុំ ។ រថយន្តធុនយក្សវេអងមួយគ្រឿងបានក្រឡាប់បះជើងហើយអ្វីដែលផ្លែលនោះគឺធ្លាយពោះ ចេញមកក្រៅសុទ្ធតែឈើដុំធំៗសំណាងហើយដែរមិនបង្កឲ្យនរណាម្នាក់រងរបួសគ្រាន់តែ ធ្វើឱ្យម្នាក់ៗភ័យព្រលឹងចុងសក់គ្រប់គ្នា ។

នៅមុនកើតហេតុរថយន្តវេអងខាងលើបើកក្នុងទិសដៅពីកើតទៅលិចតាមផ្លូវជាតិលេខ៨ ឆ្ពោះទៅកាន់គោលដៅនៅរាជធានីភ្នំពេញ។ ស្រពពេលមកដល់ត្រង់ចំណុចភូមិអំពិលសង្ស័យអ្នកបើកងងុយដេកស្រាប់តែឮចាប់ហ្វ្រាំង អូសរួចក៏ក្រឡាប់រថយន្តបះជើងតែម្តង។
កម្លាំងនគរបាលការិយាល័យចរាចរណ៍ នៃអធិការនគរបាលស្រុកពញាក្រែក បានចុះមកសំរួលចរាចរណ៍កុំឲ្យមានការកកស្ទះ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya