កំពង់ឆ្នាំង ៖ កាលពីវេលាម៉ោងកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែក ទល់មុខរូបសំណាកឆ្នាំង ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ជនរងគ្រោះដែលស្លាប់ក្នុងហេតុនេះមានឈ្មោះ សុខ ស្រេង អាយុ៣៥ឆ្នាំ ជាមេការសំណង់ រស់នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។ ដោយឡែកបុរសដែលរង របួសធ្ងន់មានឈ្មោះ ផៃ ចាន់ធូ អាយុ២៨ឆ្នាំង និងប្រពន្ធឈ្មោះ ហ៊ូ សុខុន អាយុ៣០ឆ្នាំ ពីរនាក់ប្តីប្រពន្ធនេះមានទីលំនៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ។
នៅមុនពេលកើតហេតុ មានម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BN-6765 ជិះឌុបគ្នាពីរនាក់ប្តីប្រពន្ធ ក្នុងទិសដៅពីត្បូងទៅជើង នៅពេលមកដល់ចំណុចកើតហេតុ ដែលជាកន្លែងផ្លូវបំបែក ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ជិះតែម្នាក់ឯងបានបត់ឆ្វេង ក៏ទាក់ដៃចង្កូតម៉ូតូ២០១២ ដួលទាំងពីរគ្រឿងតែម្តង បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ និង២នាក់រងរបួសធ្ងន់និងស្រាល ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ៕