ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដហ៊ីយ៉ាន់ដាយ បុកជាមួយរថយន្ដនីសាន់ ធុនធំ ប្រភេទសណ្ដោងរ៉ឺម៉ក បណ្ដាលជនរងគ្រោះជាអ្នកបើកបរ រថយន្ដហ៊ីយ៉ាន់ដាយទទួលរងរបួសធ្ងន់ នៅកណ្តាល

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដហ៊ីយ៉ាន់ដាយ បុកជាមួយរថយន្ដនីសាន់ ធុនធំ ប្រភេទសណ្ដោងរ៉ឺម៉ក បណ្ដាលជនរងគ្រោះជាអ្នកបើកបរ រថយន្ដហ៊ីយ៉ាន់ដាយទទួលរងរបួសធ្ងន់ នៅកណ្តាល

កណ្ដាល:  ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ដហ៊ីយ៉ាន់ដាយ បុកជាមួយរថយន្ដ នីសាន់ ធុនធំ ប្រភេទសណ្ដោងរ៉ឺម៉កពេញមួយទំហឹង បណ្ដាលជនរងគ្រោះ ជាអ្នកបើកបរ រថយន្ដហ៊ីយ៉ាន់ដាយទទួលរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នៅកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ២៦_២៧ ស្ថិតក្នុងភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ វ៉ន ជីវ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិបាស្រែ ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ជាអ្នកបើកបររថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7973 ។ ចំណែករថយន្ដភាគីម្ខាងទៀតម៉ាកនីសាន់ ពណ៌ខ្មៅពាក់ស្លាក លេខចង្កូតស្ដាំ PSHN-0568 ធុនធំ ប្រភេទសណ្ដោងសឺមីរ៉ឺម៉ក លេខកំពង់ចាម 4A-0301 អ្នកបើកបរជនមិនស្គាល់អត្ដសញ្ញាណ (រត់គេចបាត់ស្រមោល) ។

នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដម៉ាកនីសាន់ ធុនធំខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ខណ:នោះក៏មានរថយន្ដមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ បើកបរស្របទិសគ្នា ដោយល្បឿនលឿន ក៏ឈប់មិនទាន់ បានបុករថយន្ដនីសាន់ពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបររថយន្ដហ៊ីយ៉ាន់ដាយ ទទួលរងរបួសធ្ងន់ រីឯអ្នកបើកបររថយន្ដនីសាន់ បានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល ។

កម្លាំងនគរបាលចរាចរណ៍ស្រុកបានចុះមកអន្ដរាគមន៍កន្លែងកើតហេតុ រួចហៅ រថយន្ដសាមុយដឹកជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯរថយន្ដទាំង២គ្រឿង ត្រូវបានកម្លាំងនគរបាលចរាចរណ៍ចុះពិនិត្យនិងធ្វើការវាស់វែង រួចកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya