ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ចងព្យួរក ធ្វើអត្តឃាត សង្ស័យជំពាក់លុយអង្គការ នៅពោធិ៍សាត់

បុរសម្នាក់ ចងព្យួរក ធ្វើអត្តឃាត សង្ស័យជំពាក់លុយអង្គការ នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ ហេតុការណ៍បុរសប្រជាការពារភូមិសម្រេចធ្វើអត្តឃាតនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចដូននាគ (ក្រោមផ្ទះជនរងគ្រោះ) ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រជាការពារភូមិដាច់ចិត្តចងព្យួរក ធ្វើអត្តឃាតក្រោមផ្ទះ បង្កការភ្ញាក់ផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ចផងដែរ ខណៈគេអះអាងអាចបណ្ដាលមកពីជំពាក់លុយអង្គការ ។

ជនរងគ្រោះជាប្រជាការពារភូមិចិត្តស្រាលឈ្មោះ ស៊ឹម សុខរះ អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិ.ឃុំ កើតហេតុខាងលើ ។

មុនកើតហេតុគេឃើញជនរងគ្រោះមានការផឹកស៊ី ហើយចេះតែពោលពាក្យថា អញចង់តែងាប់ លុះចប់ការផឹកស៊ីរហូតដល់យប់ជ្រៅ កូនប្រពន្ធប្រទះឃើញចងព្យួរកដោយខ្សែនីឡុង ដែលវិញសំរាប់ដាក់អន្ទាក់សត្វបង្កការភ្ញាក់ផ្អើលតែម្ដង ។

សមត្ថកិច្ចជំនាញកោសល្យវិច័យ សហការចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ មូលហេតុជំពាក់លុយអង្គការច្រើន សាកសពធ្វើកំណត់ហេតុប្រគល់ទទួល ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya