ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចថៃចាប់ខ្លួនពលករ ដោយសារមេឈ្មួញឈើឆ្លងដែនសុទ្ធតែជាមន្រ្ដីយោធា និងមន្រ្ដីនគរបាលវរៈការពារព្រំដែនគោក លេខ៧០២ នៅឧត្ដរមានជ័យ

សមត្ថកិច្ចថៃចាប់ខ្លួនពលករ ដោយសារមេឈ្មួញឈើឆ្លងដែនសុទ្ធតែជាមន្រ្ដីយោធា និងមន្រ្ដីនគរបាលវរៈការពារព្រំដែនគោក លេខ៧០២ នៅឧត្ដរមានជ័យ

ខេត្តឧត្ដរមានជ័យ៖ នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ បុរសម្នាក់ឈ្មោះសុខ តឿ​ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិដើមជ្រៅ សង្កាត់អូស្មាច់ ក្រុងសំរោង​ ត្រូវបានអាជ្ញាធរ ថៃចាប់ខ្លួនរួមនឹងវត្ថុតាងឈើក្រក់ ឈើគ្រញូងចំនួនពីរកូនដុំ និងបន្តនាំខ្លួន យកទៅចាត់ការអនុវត្ដទៅតាមផ្លូវច្បាប់ប្រទេសថៃ ។

នៅក្នងសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្ដរមានជ័យ ដែលបានល្បីជាច្រើនឆ្នាំមកហើយ រឿងចរាចរណ៍បទល្មើសឈើប្រណីតឆ្លងដែន​ សំបូរទៅដោយអ្នកមានអំណាច ជាមន្រ្ដីយោធា និងមន្រ្ដីប៉ូលិសដែលឈរជើងនៅទីនោះ ដែលមានការប្រមូលប្រជាពលរដ្ឋចូល កាប់ឈើគ្រញូងដោយខុសច្បាប់នៅក្នុងទឹកដីថៃ ដែលជាមូលហេតុបណ្ដាល ឲ្យប្រជាពលរដ្ឋជាច្រើននាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនយក ទៅផ្ដន្ទាទោសតាមច្បាប់ប្រទេសថៃ​ ជាច្រើននាក់ និងជាបន្តបន្ទាប់ ។

មេឈ្មួញប្រមូលទិញឈើប្រណីតឆ្លងដែនមកពីប្រទេសថៃ នៅក្នុងសង្កាត់អូស្មាច់ ដែលជាដើមហេតុ និងជាមូលហេតុបណ្ដាលឲ្យពលករជាច្រើនអ្នកត្រូវ បានអាជ្ញាធរ ថៃចាប់ខ្លួននោះរួមមាន ឈ្មោះថន ជាមន្រ្ដីនគរបាលវរ:ការពារព្រំដែនគោក៧០២ កូនចៅរបស់លោកវរ:សេនីយ៍ឯក​ គង់ សុខាន់​ ។ ប្រភពបានបង្ហើបថា មេឈ្មួញរូបនេះ ត្រូវបានលោកមេបញ្ជាការនៅពីក្រោយខ្នង ព្រោះរកស៊ីចរាចរណ៍ឈើប្រណីត ឆ្លងដែនច្រើនឆ្នាំមកហើយ​ ដោយគ្មានការហាមឃាត់ពីមេបញ្ជាការ ។

ឈ្មោះ ឈឿង សក្ក័ ជាមន្រ្ដីយោធាបម្រើការងារនៅកងពលតូចលេខ៤២ កូនចៅរបស់លោក ឧត្ដមសេនីយ៍ទោ ប៉ែន វយ​ ។ ប្រភពបានបង្ហើបឲ្យដឹងថា លោក ប៉ែន វយ ជាអ្នកបើកដៃឲ្យរកស៊ីបទល្មើស កន្លងទៅ ។ លោកឧត្ដមសេនីយ៍ទោ ប៉ែន វយ បានឲ្យអ្នកសាព័ត៌មានដឹងកន្លងទៅថា លោកដឹងខ្លះ មិនដឹងខ្លះ ចំពោះសកម្មភាព រកស៊ីបទល្មើសឈើឆ្លងដែនមន្រ្ដីរបស់លោក ឈ្មោះ ឈឿង សក្ក័​ លោកបញ្ជាក់ថា បើចង់ចាប់ឲ្យចាប់ទាំងអស់គ្នា កុំឲ្យមានភាពលំអៀង ។ ឈ្មួញ ឈ្មោះធឿន​ ជាមន្រ្ដីយោធា និងឈ្មួញ ឈ្មោះ​ បិបឹ ជាមន្រ្ដីយោធា ។ មេឈ្មួញប្រមូលទិញឈើប្រណីតទាំងបួននាក់ខាងលើនេះហើយជាអ្នកកៀងគរ ពលករកាប់ឈើប្រណីតនៅក្នុងទឹកដីថៃ ដែលជាដើមហេតុ និងជាមូលហេតុ​ជាមេបញ្ហា បង្កឲ្យមាន​ អសន្តិសុខនៅតាមខ្សែ បន្ទាត់ព្រំដែន កម្ពុជា ថៃ នៅសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ក៏ព្រោះតែ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ពលករគ្មានស្រាកស្រាន្ដ ជាច្រើននាក់ កន្លងទៅដោយគ្មានអ្នកទទួលខុសត្រូវ ។

រហូតមកដល់ពេលនេះ ភាពអសន្តិសុខមកលើពលរដ្ឋនៅតែបន្តកើតមានជាហូរហែ និងអត់ ឈប់ឈរ ។ សូមលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ មានវិធានការផង ព្រោះល្បីឈ្មោះមេឈ្មួញចរាចរណ៍ឈើប្រណីតឆ្លងដែនទាំងបួននាក់ ខាងលើ ។ជាពិសេសមន្រ្ដីប៉ូលិសឈ្មោះ ថន មេឈ្មួញឈើចរាចរណ៍ឈើឆ្លងដែន ក៏ជាមូលហេតុដ៍ធំផងដែរ ក្នុងការបង្កអសន្តិសុខរហូតមក ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya