ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់ លាក់អាវុធទំនើបប្រភេទ Glock ចំ​នួន៩ដើម និងគ្រាប់៦៦គ្រាប់ នៅភ្នំពេញ

ឃាត់ខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់ លាក់អាវុធទំនើបប្រភេទ Glock ចំ​នួន៩ដើម និងគ្រាប់៦៦គ្រាប់ នៅភ្នំពេញ

ភ្នំពេញ ៖ នគរបាលនៃប្រទេសកម្ពុជានៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ ឃាត់ខ្លួនបុរស ជនជាតិអាមេរិកាំងម្នាក់ បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីរកឃើញថា ជននេះបានលាក់អាវុធទំនើបប្រភេទ Glock ចំ​នួន៩ដើម និងគ្រាប់៦៦គ្រាប់ នៅក្នុងរាជធានីភ្នំពេញ ។

ជនជាតិអាមេរិកាំងនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២០ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងនោះកម្លាំងបានដកហូតអាវុធខ្លីប្រភេទទំនើប ម៉ាក Glock ចំនួន៩ដើម គ្រាប់៩មីលីម៉ែត្រ ចំនួន៦៦គ្រាប់ ហើយបានបញ្ជូនខ្លួន និងវត្ថុតាងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធីនៅថ្ងៃព្រហស្បតិ៍នេះផងដែរ ។

ជនសង្ស័យឈ្មោះ ABOU RAMAN អាយុ៣០ឆ្នាំ ។ ចំពោះជននេះ នគរបាលបានចាប់ បញ្ជូនខ្លួន និងវត្ថុតាងកាន់តុលាការដើម្បីចាត់ការតាមច្បាប់ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya