ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » ឡានបុកម៉ូតូ ធ្លាក់ប្រឡាយក្រឡាប់ផ្ងារជើង បណ្ដាលឲ្យ២នាក់ស្លាប់និងរបួសធ្ងន់ នៅកំពត

ឡានបុកម៉ូតូ ធ្លាក់ប្រឡាយក្រឡាប់ផ្ងារជើង បណ្ដាលឲ្យ២នាក់ស្លាប់និងរបួសធ្ងន់ នៅកំពត

កំពត:  កាលពី ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ តាមបណ្ដោយផ្លូវជាតិ០៣ (កំពត ,ឈូក) ចន្លោះបង្គោលគីឡូម៉ែត្រលលេខ១៤២-១៤៣ ស្ថិតក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹឈូ ខេត្តកំពត។

រថយន្តបង្កម៉ាក នីសាន់ (បែនដឹកដី) ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្ដាំ kP-0039 អ្នកបើកបររត់គេចខ្លួនបាត់ ចំណែករថយន្តធ្លាក់ចូលប្រឡាយទឹកខាងលិចផ្លូវ ធ្វើដំណើរពីជើងទៅត្បូង បានបុកម៉ូតូពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ តាកែវ 1D-7070 បើកបរដោយឈ្មោះ ព្រំ វិច្ឆិការ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត (រងរបួសធ្ងន់) រួមដំណើរជាមួយឈ្មោះ ចេន រ៉េន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ស្លាប់នៅកន្លែងកើតហេតុ)។

សមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅប៉ុស្តិ៍ព្រៃឃ្មុំ ចំណែកអ្នករងរបួសធ្ងន់ ត្រូវរថយន្តដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯសពត្រូវប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya