ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ ទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​

មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ ទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​

រតនគិរី  ៖ ប្រភពពី​មន្ត្រី​អាវុធហត្ថ​នៅក្នុង​ខេត្តរតនគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ ហៅ​អា​វ៉ៃ ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី នៅតែ​អាចធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តរតនគិរី យ៉ាង​គឃ្លើន​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឈ្មួញ​រូបនេះ​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ អាង​មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ជា​បង្អែក​រឹងមាំ​ទើប​ហ៊ាន​បន្តធ្វើ​សកម្មភាព​កាប់​ឈើ ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ម្នាក់នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្តទៅ​យ៉ាង​សុខ​ស្រួល​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សយ សូ​ណា និង​លោក កែប កត់ ទេនោះ​គឺ​មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ មិនអាច​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​វ៉ើ​ន​សៃ ស្រុក​កូន​មុំ ស្រុក​លំផាត់ ស្រុក​បរ​កែវ និង​ស្រុក​មួយចំនួនទៀត​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​ពេញបន្ទុក​នោះទេ​។ លើស​នេះ​ទៅទៀត​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​តាម​ប៉ុស្ដិ៍​ត្រួតពិនិត្យ​លើផ្លូវ​ជាតិ​លេខ​៧៨ ពី​ក្រុង​បាន​លុន ទៅ​ច្រកទ្វារ​អូ​រយ៉ា​ដាវ ចាំ​ទទួលផល​ប្រយោជន៍​ពី​មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ យ៉ាង​ពេញចិត្ត​ដូច្នេះហើយ​ទើប​ពួកគេ​មិន​ចាត់វិធានការ​បង្ក្រាប​មេ​ឈ្មួញ​រូបនេះ​។

សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តរតនគិរី បាន​លើកឡើងថា កាល​ជំនាន់​លោក គឹម រស្មី នៅ​ធ្វើជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី គឺ​មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ អាច​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​រលូន ហើយ​បច្ចុប្បន្ន​ក្នុងពេលដែល​លោក ថាវ យ៉េន ធ្វើជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ក៏​មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ដដែល​។ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តរតនគិរី សុទ្ធតែ​ដឹងថា​លោក ថាវ យ៉េន ជា​បង្អែក​រឹងមាំ​របស់​មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ ទើប​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ​រូបនេះ ព្រោះ​ខ្លាច​ឥទ្ធិពល​របស់លោក ថាវ យ៉េន ចាំ​ការពារ​។ ជាក់ស្ដែង​កន្លងមក​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជាច្រើន​ករណី ប៉ុន្តែ​មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ គេច​ផុតពី​ការបង្ក្រាប​ជា​រៀងរហូត​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​កត់សម្គាល់ថា សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ចុះទៅ​បំពេញបេសកកម្ម​ក្នុង​ខេត្តរតនគិរី ក៏​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ នោះដែរ​ប្រហែល​ម​ការយោគយល់​ចំពោះ​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​។ ហេតុនេះហើយ​ទើប​មេ​ឈ្មួញ ហូ​វ ជី​វ៉ៃ អាច​បន្តសកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​រលូន​ដដែល​។ ចំណែក​លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី កំពុង​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya