ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៩នាក់ បទល្មើសលេងល្បែង នៅបាត់ដំបង

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៩នាក់ បទល្មើសលេងល្បែង នៅបាត់ដំបង

បាត់ដំបង: កាលពី ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ មនុស្សប្រុសស្រីជាអ្នកញៀនលេងល្បែងស៊ីសងចំនួន ៩នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួន និងយកធ្វើការអប់រំ ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

លទ្ធផលសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនមនុស្សប្រុសស្រីជាអ្នកលេងល្បែងស៊ីសង បទល្មើសជាក់ស្តែងចំនួន៩នាក់រួមមាន៖
១/ឈ្មោះ ហន មុំ ភេទស្រី អាយុ ២៩ឆ្នាំ មានទីលំនៅក្នុងភូមិអណ្តូងនាង
២/ឈ្មោះ គង់ យ៉ា ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិតេជោដប់ប្រាំពីរភ្នំឆ័ត្រ ឃុំស្វាយ   ចេក ស្រុកស្វាយចេក
៣/ឈ្មោះ ម៉ន ឡាប ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅភូមិអន្លង់ស្វាយ
៤/ឈ្មោះ ស៊ំ យ៉ុង ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិអន្លង់ស្វាយ
៥/ឈ្មោះ ញឹម ពៅ ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិអណ្តូងនាង
៦/ឈ្មោះ ស៊ីម ឃុន ភេទស្រី អាយុ ៥០ឆ្នាំ មានទីលំនៅភូមិអន្លង់ស្វាយ
៧/ឈ្មោះ សុខ ចាន់នឿន ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអន្លង់ស្វាយ
៨/ឈ្មោះ មល់ នុត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិតាង៉ែន
៩/ឈ្មោះ ផៃ ផុន ភេទស្រី អាយុ ៦៨ឆ្នាំ មានទីលំនៅភូមិអណ្តូងនាង។

វត្ថុតាងចាប់យកបានរួមមាន៖
-គ្រាប់ ក្តាម ឃ្លោក ចំនួន ០៩ គ្រាប់
-បៀរចំនួន០២ហ៊ូស្មើ និង១០៤សន្លឹក
-កន្ទេលជ័រចំនួន០១
-កម្រាលជ័រចំនួន០១
-កន្ធុនជ័រចំនួន០៤ (គុំរបគ្របក្តាមឃ្លោក)
-ម៉ូតូចំនួន០១គ្រឿង។

ឃាត់ខ្លួន ត្រូវបានប្រគល់ជូនខាងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម ធ្វើកិច្ចសន្យាអប់រំឈប់លេងល្បែងស៊ីសងបន្តទៀត រួចឲ្យវិលត្រឡប់ទៅវិញ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya