ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||     ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||   

» ព័ត៌មានជាតិ » ខឹង​បងប្រុស​ស្ដីឱ្យ រត់​ចូល​ក្នុងផ្ទះ​សំងំ​ផឹក​ថ្នាំពុល​ ​

ខឹង​បងប្រុស​ស្ដីឱ្យ រត់​ចូល​ក្នុងផ្ទះ​សំងំ​ផឹក​ថ្នាំពុល​ ​

ប៉ៃលិន ៖  នៅវេលា​ម៉ោង​៨​និង​៣៥​នាទី​ព្រឹក ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​អូរអណ្ដូង​២ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ដ​ប៉ៃលិន ។​
​បងប្រុស បង្កើត​ក្មេងស្រី​ជំទង់​រងគ្រោះ ឈ្មោះ សា ស៊ីវ​អ៊ី អាយុ​១៨​ឆ្នាំ បានឱ្យដឹងថា ប្អូនស្រី​ដែល​បាន​លេបថ្នាំ​សម្លាប់ខ្លួន​ឈ្មោះ សា សុភ​ក្ដី អាយុ​១៥​ឆ្នាំ ។ ប្រភព​បន្ត​ព័ត៌មាន​ថា ប្អូនស្រី​របស់គេ​បាន​ផឹកថ្នាំ​បាញ់​ស្មៅ ប្រភេទ​ទឹកឃ្មុំ​អស់​ជិត​២​កូន​កែវ បណ្ដាលឱ្យ​ក្ដៅ​ក្រហល់់ក្រហាយ​ប្រកាច់​នៅក្នុង​បន្ទប់ដេក ប៉ុន្ដែ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​ទាន់ពេលវេលា ។
នៅ​មុនពេល​កើតហេតុ ខ្លួន​បាន​ដើរទៅ​ប្រាប់​ប្អូនស្រី​កុំឱ្យ​អង្គុយលេង​ច្រើនពេក ជួយ​ធ្វើ​ការងារ​ផ្ទះ​ផង ។ បន្ទាប់ពី​ប្រាប់​ប្អូនស្រី​ហើយ​នោះ ខ្លួន​ក៏បាន​ដើរ​ចូលមក​ក្នុងផ្ទះ​មុន តែ​នៅ​មិនឃើញ​ប្អូនស្រី​ងើប​ដើរ​ចេញពី​កន្លែង​អង្គុយ​ជាមួយ​អ្នកជិតខាង ដដែល ។ ភ្លាមនោះ​ខ្លួន​ក៏បាន​ទៅ​ហៅ​និង​ស្ដី​ប​ន្ដោ​ស​ពាក្យ​ធ្ងន់ៗ ទើប​ឃើញ​ប្អូនស្រី​រត់​ចូលទៅក្នុង​បន្ទ​ប​គេ តែ​នឹកស្មានថា ប្អូនស្រី​សំងំ​នៅក្នុង​បន្ទប់​ធ្វើ​កិច្ចការងារ​របស់​នាង ។ លុះ​ក្រោយមក​ចេះតែ​ស្ងាត់​ទៅៗ​និង​គោះ​ទា្វរ​មិនឃើញ​ប្អូនស្រី​បើក​ឱ្យ ក៏​នាំគ្នា​យក​កាំបិត​គាស់​ទ្វារ ស្រាប់តែ​ឃើញ​ប្អូនស្រី​ដេក​ដួល​ប្រកាច់​បែកពពុះមាត់​និង​ឃើញ​ដប​ទឹក​ថ្នាំ បាញ់​ស្មៅ​នៅក្បែរ​ខ្លួន ទើប​ដឹងថា នាង​ផឹកថ្នាំ​សម្លាប់ខ្លួន​ក៏​នាំគ្នា​ដឹក​តាម​ម៉ូតូ​ទៅកាន់​មន្ទីរពេទ្យ  ។
​តាម​ប្រភព ពី​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​ឱ្យដឹងថា រហូតមកដល់​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៤ ក្មេងស្រី​រងគ្រោះ​បាន​រួច​ផុតពី​សេចក្ដីស្លាប់ ក្រោយ ពី​គ្រូពេទ្យ​លាងជម្រះ​ជាតិពុល​នៅក្នុង​ក្រពះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya