ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, បរិយាយថ្ងៃនេះ » ម៉េច​ក៏​ថា​រដ្ឋាភិបាល​បាត់បង់​ភាពស្របច្បាប់​?

ម៉េច​ក៏​ថា​រដ្ឋាភិបាល​បាត់បង់​ភាពស្របច្បាប់​?

ថ្មីៗ​នេះ ដោយសារតែ​សមាជិកសភា​មកពី​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស សរុប​ចំនួន​២៩​រូប ត្រូវ​បាត់បង់​សមាជិក​ភាពជា​សមាជិក​សភា ដោយសារតែ​នាំគ្នា​ទៅ​ឈរ​ឈ្មោះ​ជា​បេក្ខជន​សមាជិកសភា​អាណត្តិ​ទី​៥ ដែល​ត្រូវ​បោះឆ្នោត​ជ្រើស​តាំងនៅ​ថ្ងៃទី​២៨ ខែ កក្កដា​ ខាងមុខនេះ លោក​សុន ឆ័យ ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស សង្គ្រោះ​ជាតិ និង​ជា​អតីត​សមាជិកសភា​មកពី​គណបក្ស​សមរង្ស៊ី ដែល​ត្រូវ​បាត់បង់​សមាជិក​ភាពជា​សមាជិក សភា​ម្នាក់​ដែរនោះ បានធ្វើ​ការតវ៉ា​ថា បើ​តំណាងរាស្ត្រ​មកពី​គណបក្សប្រឆាំង​បាត់បង់​សមាជិក​ភាពជា​សមាជិក សភា រដ្ឋាភិបាល​ក៏​បាត់បង់​ភាពស្របច្បាប់​ដែរ​។

មិនតែប៉ុណ្ណោះ លោក​សុន ឆ័យ បាន​ទាំង​ធ្វើការ​អំពាវនាវ​គ្រប់​ស្ថានទូត​បេសកកម្ម​ទូត​និង​ម្ចាស់ជំនួយ​ទាំងអស់ កុំ​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​រដ្ឋាភិបាល​បច្ចុប្បន្ន ហើយ​រង់ចាំ​រហូតដល់​មាន​រដ្ឋសភា​ថ្មី ដែលមាន តំណាងរាស្ត្រ​កើតចេញពី​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ថ្ងៃទី​២៨ ខែកក្កដា ខាងមុខនេះ និង​បង្កើត​រដ្ឋាភិបាល​ថ្មីសិន​។​

​ជាមួយគ្នានេះ លោក​សុន ឆ័យ ក៏បាន​ធ្វើការ​អះអាងថា បានជា​គាត់​ចាត់ទុកថា រដ្ឋាភិ​បាល​​បាត់បង់​ភាពស្រប ច្បាប់​ដែរនោះ គឺ​យោងទៅតាម​មាត្រា​៧៦​នៃ​រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែងថា រដ្ឋសភា​ស្របច្បាប់ លុះត្រាតែ​បង្កើត ឡើង​ដោយ​តំណាងរាស្ត្រ​យ៉ាងតិច​១២០​​រូប​។ ដូច្នេះ​ចាប់ពី​ថ្ងៃ​ដែល​គេ​ដក​តំណាងរាស្ត្រ​មកពី​គណបក្សប្រឆាំង ចេញពី​សភា ហើយ​អាណត្តិ​រដ្ឋាភិបាល​នេះ​ក៏មាន​រយៈពេល​ស្មើនឹង​អាណត្តិ​រដ្ឋសភា​ដែរ​។ ដូច្នេះ​បើ​រដ្ឋសភា​ក្ស័យ ជីវិត​ទៅហើយ ដោយសារតែ​ការដក​តំណាងរាស្ត្រ​ខុសច្បាប់​នោះ មាន​ន័យថា រដ្ឋាភិបាល​ក៏​បាត់បង់​ភាពស្របច្បាប់​ដែរ​។

តែ​អ្វីដែល​លោក សុន ឆ័យ បានលើកឡើង​ខាងលើនេះ ដូចជា​វា​មិន​ត្រឹមត្រូវ​ប៉ុន្មាន​ទេ មាត្រា​ទី​៧៦​នៃ រដ្ឋធម្មនុញ្ញ បាន​ចែងថា រដ្ឋសភា​មាន​សមាជិក​ជា​តំណាងរាស្ត្រ​យ៉ាងតិច​១២០​រូប ហើយ​កថា​ខ័​ណ្ឌ​ចុងក្រោយ​នៃ មាត្រា​នេះ​បាន​ចែងថា អង្គការ​រៀបចំ​ការបោះ​ឆ្នោត​​បែបបទ និង​ការប្រព្រឹត្តទៅ​នៃ​ការបោះឆ្នោត ត្រូវ​កំណត់​ក្នុង ច្បាប់បោះឆ្នោត​។ ដូច្នេះ​មាត្រា​ទី​៧៦​នេះ គឺ​គេ​ចង់កំ​ណង់​ចំនួន​តំណាងរាស្ត្រ​នៅក្នុង​រដ្ឋសភា​តែប៉ុណ្ណោះ​គឺ​យ៉ាងតិច​បំផុត ត្រូវមាន​១២០​រូប​។ ជាក់ស្តែង​កាលពី​អាណត្តិ​ទី​១​មាន ចំនួន​១២០​រូប អាណត្តិ​ទី​២​ កំណត់​ចំនួន​ ១២២​ រូប អាណត្តិ​ទី​៣​និង​ទី​៤ មាន​ចំនួន ​១២៣​រូប​។​

ជាមួយគ្នានេះ ករណី​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​បក្ស​សិទ្ធិមនុស្ស​ក៏​វា​មិន​មាន​ន័យថា សភា​ទាំងមូល បាត់បង់​ភាពស្របច្បាប់​នោះដែរ​គឺមាន​តែ​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ចំនួន​២៩ នាក់​ប៉ុណ្ណោះ ដែល​បាត់បង់​ភាពស្របច្បាប់ (​មិនមែន​ដក​ចេញពី​រដ្ឋសភា​ទេ​) ព្រោះ​អតីត​តំណាងរាស្ត្រ​គណបក្ស ទាំង​២​នេះ នាំគ្នា​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អស់​ទៅហើយ​។ ដូច្នេះ​បុគ្គល ម្នាក់​មិនអាច​ឈរជើង​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​មួយ​នៅក្នុង​រដ្ឋសភា​ហើយ អាច​ទៅ​ឈរជើង​ជា​បេក្ខជន របស់​គណបក្ស​ផ្សេង​មួយទៀត​បានឡើយ​នេះ​បើ​យោងទៅ​តាម​មាត្រា​១៥​និង​១៦​នៃ​ច្បាប់ ស្តីពី​គណបក្ស នយោបាយ និង​មាត្រា​ទី​១២០​នៃ​ច្បាប់​បោះ​ឆ្នោត និង​មាត្រា​៦​នៃ​លក្ខន្តិកៈ​តំណាងរាស្ត្រ ព្រមទាំង​ការបកស្រាយ ខ្លឹមសារ​មាត្រា​៧៦​របស់​រដ្ឋធម្មនុញ្ញរ​បស់​ក្រុមប្រឹក្សាធម្មនុញ្ញ​។

ចំណែក​រដ្ឋាភិបាល​បច្ចុប្បន្ន ក៏​មិនទាន់​បាត់បង់​ភាពស្របច្បាប់​ទៅតាម​ការបាត់បង់​សមាជិក​ភាពជា​អ្នក តំណាងរាស្ត្រ​របស់​គណ​បក្ស​សមរង្ស៊ី​២៦​រូប និង​គណបក្ស​សិទ្ធិ​មនុស្ស​៣​រូប​ទៀត ដែល​នាំគ្នា​ទៅ​ឈរឈ្មោះ ជា​បេក្ខជន​តំណាងរាស្ត្រ​ឲ្យ​គណបក្ស​សង្គ្រោះ​​ជាតិ​នោះទេ នៅពេលណា​ដែល​ថ្ងៃ​បោះឆ្នោត​ថ្ងៃ​២៨​ខែកក្កដា មិន ទាន់​ចូលមក​ដល់​។ វា​ជាការ​លំបាក​ដែរ ដែល​តំណាងរាស្ត្រ​គណបក្សប្រឆាំង​២៩​រូប ជា​អ្នកបង្កើត​ច្បាប់​នឹង​គេ ដែរ តែ​ដូចជា​មិនសូវ​យល់​ពី​ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់​បង្កើត​គណបក្សនយោបាយ ច្បាប់បោះឆ្នោត​? ឬមួយ​ពួកគេ យល់​ដែរ តែ​មកពី​ស្តាយ​ប្រាក់ខែ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ទើបបាន​ចេះតែ​តវ៉ា​ទាំង​ទទឹងទិស​ដូច្នេះ​?៕​ដោយ​៖ ម៉ា​រី​ណា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya