ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ក្មេង​ស្រី​ជំទង់​ម្នាក់​ ​ស្លាប់ ​​ពេល​ដែល​នាង​​ដេកចុច​​​​ទូរស័ព្ទលេង ខណៈ​កំពុង​សាក​​ថ្ម ស្រាប់តែ​ឆ្លងចរន្ត​ឆក់​នាង​តែ​ម្តង នៅព្រៃវែង

ក្មេង​ស្រី​ជំទង់​ម្នាក់​ ​ស្លាប់ ​​ពេល​ដែល​នាង​​ដេកចុច​​​​ទូរស័ព្ទលេង ខណៈ​កំពុង​សាក​​ថ្ម ស្រាប់តែ​ឆ្លងចរន្ត​ឆក់​នាង​តែ​ម្តង នៅព្រៃវែង

ខេត្តព្រៃវែង ៖  ក្មេង​ស្រី​ជំទង់​ម្នាក់​បាន​ស្លាប់  ​​ក្នុ​ង​​ពេល​ដែល​នាង​​ដេកចុច​​​​ទូរស័ព្ទលេង ខណៈ​កំពុង​សាក​​ថ្ម ស្រាប់តែ​ឆ្លងចរន្ត​ឆក់​នាង​តែ​ម្តង ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​កាលពី​​ថ្ងៃ​ទី​០៥ មិថុនា ឆ្នំា២០១៩នេះ ស្ថិត​ត្រង់​ចំណុច​ភូមិ​ក្បាល​បឹង ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ី​ធរ​កណ្តាល ។

ក្មេង​ស្រី​រង​គ្រោះ​នេះ មាន​ឈ្មោះ​ធី ស្រី​ពេជ្រ អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​-​ឃុំ​កើតហេតុ ​ហើយ​ទូរស័ព្ទ​របស់​នាង​ម៉ាក​អាយ​ហ្វូ​ន ។ ប្រភព​បន្ត​ថា នៅមុនពេលកើតហេតុ គេ​ឃើញ​​​​នាង​​​ដេកនៅ​​លើ​គ្រែ ហើយ​ដៃ​នាង​កាន់​ទូរស័ព្ទ​លេង ដែល​កំពុង​សាក​​​ថ្ម​ជាមួយ​ប្រ៊ី​ភ្លើង ។ លុះ​មួយសន្ទុះ​ស្រាប់​តែ​ឆ្លង​ចរន្តបណ្តាល​ឱ្យ​​ឆក់នាង​ភ្លាមៗ ដោយគ្មាន​អ្នកណាអាច​ជួយនាង​បាន​ ។ ​​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យ​សព ។ នេះ​ជា​ការ​ចែករំលែក​ដល់​អ្នក​​ប្រើ​ទូរស័ព្ទ​ទាំងអស់​​សាជាថ្មី​ សូម​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បានខ្ពស់​បំផុត ពិសេស​​ក្នុង​ពេល​​ទូរស័ព្ទ​​​សាកថ្មី ត្រូវចៀសវាងកុំប្រើប្រាស់​ជា​ដាច់ខាត ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​បាន​គ្រប់ពេល ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya