ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ចាប់រំលោភស្ដ្រីម្នាក់ ដែលកំពុងបោសដីក្នុងបន្ទប់ផ្ទះជួល តែមិនបានសម្រេច នៅភ្នំពេញ

បុរសម្នាក់ ចាប់រំលោភស្ដ្រីម្នាក់ ដែលកំពុងបោសដីក្នុងបន្ទប់ផ្ទះជួល តែមិនបានសម្រេច នៅភ្នំពេញ

ភ្នំពេញ:  ហេតុការណ៍នេះបានកើតឡើងកាលពី រសៀលថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៩ បុរសម្នាក់ដោយសារតណ្ហាឡើងខ្លាំងពេកក៏បានទៅចាប់ រំលោភស្ដ្រីម្នាក់ដែលកំពុង បោសដីក្នុងបន្ទប់ផ្ទះជួល តែមិនបានសម្រេចត្រូវ ប្រជាពលរដ្ឋនាំគ្នាធ្វើការឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ នៅចំណុចបន្ទប់ផ្ទះជួល ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុជនរងគ្រោះកំពុងបោសដីក្នុងបន្ទប់ផ្ទះជួលរបស់ខ្លួន ដោយមិនបានបិត ទ្វាទេ ដោយចៃដន្យស្រាប់តែពេលនោះជនសង្ស័យម្នាក់នេះ ដែលស្នាក់នៅ បន្ទប់ក្បែរជនរងគ្រោះបានដើរចូលមកប៉ុនប៉ុងចាប់រំលោភជនរងគ្រោះ ប៉ុន្ដែមិនបានសម្រេចក៏ត្រូវជនរងគ្រោះស្រែក ឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជា ពលរដ្ឋរស់នៅក្បែរកន្លែងចំណុចកើតហេតុជួយឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ច យកមកធ្វើការសាកសួរនៅប៉ុស្ដិ៍តែម្ដង ។

ជនសង្ស័យមានឈ្មោះ រស់ នៅ អាយុ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតភូមិត្រពាំងព្រះទី២ ឃុំព្រៃឃ្នាស់ ស្រុកមេសា ខេត្ដព្រៃវែង ។ ចំណែកជនរងគ្រោះ មានឈ្មោះ ថ.ស.ន.ថ អាយុ ២០ឆ្នាំមុខរបរ នៅ ផ្ទះ ស្នាក់នៅចំណុចផ្ទះជួលភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាមានបំណងចាប់រំលោភជន រងគ្រោះពិតប្រាកដមែន ដោយសារតែតណ្ហាឡើងខ្លាំងពេក ។  ឃាត់ខ្លួនជនសង្ស័យរួច សមត្ថកិច្ចបានយកមកធ្វើការសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya