ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » ដាក់ថ្នាំបំពុលឆ្កែងាប់៣ក្បាល គាស់បន្ទប់លួច​ម៉ូតូ បាន​ដោយសុវត្ថិភាព នៅស្វាយរៀង

ដាក់ថ្នាំបំពុលឆ្កែងាប់៣ក្បាល គាស់បន្ទប់លួច​ម៉ូតូ បាន​ដោយសុវត្ថិភាព នៅស្វាយរៀង

ស្វាយរៀងៈ កាលនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ ករណីចោរលួចម៉ូតូរបស់ប្រជាពលរដ្ឋ ដោយដាក់ថ្នាំបំពុលសត្វឆ្កែងាប់៣ក្បាលរួចចូលគាស់យកម៉ូតូបានសម្រេច គេចខ្លួន​ដោយសុវត្ថិភាព  ស្ថិតនៅភូមិវាយ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមម្ចាស់ផ្ទះ ដែលជាជនរងគ្រោះឈ្មោះ ងិន ណាគ្រី ភេទប្រុស អាយុ៣៣ឆ្នាំ បានបញ្ជាក់ថា នៅវេលាព្រលប់ៗថ្ងៃ៤ ខែមិថុនា ឆ្នាំ២០១៩ រូបគាត់ និងប្រពន្ធ ព្រមទាំងបងប្អូនបានអង្គុយជួបជុំនិយាយគ្នាលេងនៅខាងក្រោមផ្ទះ រហូតដល់ម៉ោងជិត៩យប់ ទើបពួកគាត់បានឡើងទៅសម្រាកដេកលើផ្ទះអស់។

លុះដល់វេលាម៉ោងប្រហែល២រំលងអធ្រាត្រ​ឈានចូលថ្ងៃទី៥ខែមិថុនា ឆ្នាំ២០១៩ គាត់ (ម្ចាស់ផ្ទះ)បានចុះមកក្រោមផ្ទះ ដើម្បីបត់ជើង និងឃ្លាំងមើលរបស់របរក្នុងផ្ទះ ស្រាប់តែពេលនោះគាត់ក្រឡេកឃើញទ្វារបន្ទប់ក្រោមផ្ទះរបើក គាត់ក៏​ចូលទៅក្នុងបន្ទប់ ស្រាប់តែបាត់ម៉ូ​តូឌ្រីមសង់ ស៊េរីឆ្នាំ២០១៨មួយគ្រឿង ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1GX-7167 ។

ផ្ទះរបស់គាត់មានរបងត្រឹមត្រូវ ចំណែកបន្ទប់ចាក់សុទ្ធតែសោសូឡិច រីឯម៉ូតូមិនត្រឹមតែចាក់សោកមិនតែប៉ុណ្ណោះ គឺចាក់ទាំងជន្ទល់ម៉ូតូថែមទៀត ប៉ុន្តែចោរនៅតែលួចបានដោយសុវត្ថិភាព។ ក្រៅពីផ្ទះរងគ្រោះបាត់ម៉ូតូនេះ គឺមានផ្ទះប្រជា ពលរដ្ឋនៅក្បែរផ្ទះជនរងគ្រោះក៏មានការបំពុលសត្វឆ្កែងាប់ចំនួន៣ក្បាលថែមទៀតផងដែរ ដោយប៉ុនប៉ងលួចទៀត ប៉ុន្តែមិនបានសម្រេច។

សមត្ថកិច្ចតាមរកមុខសញ្ញាក្រុមចោរលួចគាស់ផ្ទះខាងលើនេះផង ដើម្បីយកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya