ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » ចាប់ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពីបទប្រើអំពើហិង្សាយកកាំបិតទៅកាប់ លើភាគីម្ខាងទៀតបណ្តាលឲ្យរងរបួស នៅព្រះសីហនុ

ចាប់ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពីបទប្រើអំពើហិង្សាយកកាំបិតទៅកាប់ លើភាគីម្ខាងទៀតបណ្តាលឲ្យរងរបួស នៅព្រះសីហនុ

ព្រះសីហនុ:  នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នគរបាលស្រុកព្រៃនប់ចាប់ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ពីបទប្រើអំពើហិង្សាយកកាំបិតទៅកាប់ លើភាគីម្ខាងទៀត បណ្តាលឲ្យរងរបួស នៅ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិកំពុងចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនសង្ស័យមានឈ្មោះ ៖
១/ ឈឿន រតនី ហៅឆានី ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ។
២/ ព្រំ ប៊ុណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅដូចគ្នា (ឃាត់ខ្លួន)។

ជនរងគ្រោះឈ្មោះ តាំង ទីន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ធ្វើស្រែចម្ការ មានទីលំនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ត្រូវជនសង្ស័យកាប់ចំដើមទ្រូង ខាងស្តាំមួយកាំបិតរបួសធ្ងន់ ពេលកាប់រួចឈ្មោះ ឆានី បានរត់គេចខ្លួនបាត់ ចំណែកឈ្មោះ ព្រំ ប៊ុណ្ណា លុះស្អែកឡើងថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទី ក៏បានយកកាំបិតទៅដេញកាប់ជនរងគ្រោះឈ្មោះ និត ចេង ភេទ ប្រុស អាយុ ១៤ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅចំណុចកើតហេតុម្ដងទៀត ប៉ុន្តែកាប់មិនត្រូវ បច្ចុប្បន្នជនសង្ស័យឈ្មោះ ព្រំ ប៊ុណ្ណា នគរបាលបានធ្វើការកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមផ្លូវច្បាប់៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya