ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់បានទុករថយន្ត នៅមុខផ្ទះ ត្រូវបានជនសង្ស័យលួចយកទៅបាត់ បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ

បុរសម្នាក់បានទុករថយន្ត នៅមុខផ្ទះ ត្រូវបានជនសង្ស័យលួចយកទៅបាត់ បង្កការភ្ញាក់ផ្អើល នៅភ្នំពេញ

ភ្នំពេញ:  កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអង្គសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តមួយគ្រឿង ដែលបាត់ខាងលើ ម៉ាកសាំយ៉ុង ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2AP-9354 ជាកម្មសិទ្ធិរបស់ឈ្មោះ ហួរ បុរី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររត់តាក់ស៊ីរស់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រៃទំពូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

នៅមុនកើតហេតុ វេលាម៉ោង៩យប់ថ្ងៃទី៤ ខែមិថុនា គាត់បានយករថយន្តខាងលើ ទៅចតទុកនៅខាងមុខផ្ទះដូចសព្វដង បន្ទាប់មកគាត់ក៏ចូលទៅដេកក្នុងផ្ទះបាត់ទៅ។

លុះនៅវេលាម៉ោងកើតហេតុ ពេលគាត់ភ្ញាក់ដឹងខ្លួន បានចេញមកមើលរថយន្ត នៅខាងមុខផ្ទះ ស្រាប់តែបាត់រថយន្ត បង្កការផ្អើលឆោឡោតែម្ដង។ ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ចជួយរករថយន្តរបស់គាត់ផងដែរ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya