ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » បង្ក្រាប៣ករណីក្នុងមួយមួយថ្ងៃ ឃាត់ខ្លួនមនុស្សបានចំនួនបួននាក់ រួមទាំងថ្នាំញៀន នៅប៉ោយប៉ែត

បង្ក្រាប៣ករណីក្នុងមួយមួយថ្ងៃ ឃាត់ខ្លួនមនុស្សបានចំនួនបួននាក់ រួមទាំងថ្នាំញៀន នៅប៉ោយប៉ែត

ក្រុងប៉ោយប៉ែត ៖ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ នៅចំនុចភូមិសាស្រ្ត ក្រោយកាស៊ីណូឡាក់គី ស្ថិតក្នុងភូមិ ប៉ោយប៉ែត សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែ ខេត្តបន្ទាយមានជ័យ ដោយប្រទះឃើញមុខសញ្ញាសង្ស័យជួញដូរថ្នាំញៀនម្នាក់មានឈ្មោះ សុខ រស់ ភេទប្រុស អាយុ៣៧ រស់នៅភូមិ ក្បាលកោះ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
សមត្ថកិច្ច ឃាត់ខ្លួនដោយរកឃើញ វត្ថុតាងមួយចំនួនរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន០៤កូនថងតូច និងម្សៅក្រាមសថ្លា លាយជាមួយថ្នាំគ្រាប់ពណ៌ផ្កាឈូក មួយគ្រាប់ៗចំនួន០៤កូនថង់ ព្រមទាំងសំបកថង់សម្រាប់ច្រកថ្នាំមួយចំនួនផងដែរ។

ដោយឡែករណីមួយទៀត ស្ថិតក្នុងភូមិសាស្ត្រដដែល សមត្ថកិច្ចប៉ូលិសក៏បានឃាត់ខ្លួន មនុស្សចំនួនពីរនាក់ផ្សេងទៀត ដែលសង្ស័យថា ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានឈ្មោះ សួម សាន់ ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិ ឈូក ឃុំ ចង្ហា ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ និងឈ្មោះ រិទ្ធ ណារ៉ុង ភេទ ប្រុស អាយុ ២៥ ឆ្នាំរស់នៅភូមិ ឈូក ឃុំ ចង្ហា ស្រុក អូរជ្រៅ ខេត្ត បន្ទាយមានជ័យ ។សមត្ថកិច្ចក៏បានឆែកឆេររកឃើញ បំពងកែវសម្រាប់ជក់ថ្នាំញៀន រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។

នាថ្ងៃដដែលនោះផងដែរ សមត្ថកិច្ចផ្នែកចរាចរណ៍ នៃអធិការក្រុងប៉ោយប៉ែត ដោយទទួល ពាក្យបណ្តឹងពីប្រជាពលរដ្ឋ ថាមានបុរសម្នាក់បែកថ្នាំហើយបានធ្វើការ អុកឡុក ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខណៈនោះកម្លាំងប្រចាំ បញ្ជាផែនចរាចណ៍ ដែលឈរជើងនៅទីនោះ ក៏បានធ្វើអន្តរាគមន៍ភ្លាមៗ ដោយ ឃាត់ខ្លួនបុរសបែកថ្នាំរូបនោះតែម្តង។
ជនសង្ស័យបែកថ្នាំមានឈ្មោះ សន គឹមសាន ភេទ ប្រុស អាយុ ៤០ ឆ្នាំ រស់នៅក្នុងភូមិឃុំកើត ហេតុខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន ស្នាប់ដៃ ចំនួន១ និង លិខិតឆ្លងដែន ចំនួន១ ព្រមទាំងធ្វើតេស្តស្វែងរកសារធាតុញៀន មានលទ្ធផល(វិជ្ជមាន)។

ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការសាកសួរ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya