ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » មន្ត្រីនគរបាល២នាក់ រងរបួសធ្ងន់-ស្រាល ករណីដេញចាប់ជនសង្ស័យឆក់កាបូប នៅភ្នំពេញ

មន្ត្រីនគរបាល២នាក់ រងរបួសធ្ងន់-ស្រាល ករណីដេញចាប់ជនសង្ស័យឆក់កាបូប នៅភ្នំពេញ

(ភ្នំពេញ)៖  កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាល ប៉ុស្តិ៍ ចោមចៅ២ ម្នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល នៅក្នុងប្រតិបត្តិការប្រដេញ តាមចាប់ខ្លួន មុខសញ្ញាចោរឆក់ នៅក្នុងភូមិព្រទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលរងរបួសធ្ងន់ ឈ្មោះ ផូ សុភ័ណ្ឌ អាយុ២៨ឆ្នាំ រហស្សនាមពោធិ៍២៥អ៊ិច មានឋានន្តរសក្តិអនុសេនីយ៍ត្រី និងជាមន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកជនសង្ស័យម្នាក់ ឈ្មោះ ទូច សម្ផស្ស អាយុ១៨ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ រ៉េត សុធារាជ អាយុ២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅម្តុំរោងចក្រសាន់ស្កាយ ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

នៅមុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ខាងលើ រួមជាមួយនគរបាលប៉ុស្តិ៍ផ្សេងៗទៀត និងកម្លាំងនគរបាលខណ្ឌផង បានដេញតាមជនសង្ស័យម្នាក់ ដែលកំពុងជិះម៉ូតូម៉ាកហុងដា ស្កូបពី១គ្រឿង ចេញធ្វើសកម្មភាពឆក់កាបូប និងខ្សែកនៅតាមផ្លូវ។

ដោយជននោះ គឺជាមុខសញ្ញាដែលមានដីកាចាប់ខ្លួនស្រាប់ផង។ ខណៈនោះដេញមិនទាន់ ជនខាងលើ បានគេចខ្លួនបាត់ ហើយស្របពេលនោះ ក៏ប្រទះឃើញជនសង្ស័យ ជន២នាក់ខាងលើ កំពុងជិះម៉ូតូអាសង់ប៊ិច១គ្រឿង គួរឲ្យសង្ស័យខ្លាំងកម្លាំង។

កម្លាំង ក៏បានដេញតាមឃាត់ត្រួតពិនិត្យ ប៉ុន្តែជនសង្ស័យមិនព្រមឈប់ និងបុកបណ្ដាល ឲ្យមន្រ្តីនគរបាលទាំង២នាក់ដួល ហើយបានរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ចំណែកជនសង្ស័យទាំង២នាក់ ក៏ដួលម៉ូតូដែរ និងត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បានភ្លាមៗដែរ។ បន្ទាប់មកបាននាំទៅសាកសួរ នៅផ្នែកព្រហ្មទណ្ឌនគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya