ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » លួច​ម៉ូតូ​គេ​យកទៅ​បញ្ចាំ ជាប់គុក​ម្តងទៀត ​

លួច​ម៉ូតូ​គេ​យកទៅ​បញ្ចាំ ជាប់គុក​ម្តងទៀត ​

កណ្តាលៈ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ ស្ថិតនៅ​ភូមិ​ពោធិ៍​ក្រោម ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។​
​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ មានឈ្មោះ អៀក សំអុល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មានមុខរ​បរជា កសិករ​រស់នៅ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ម៉ូតូ​ដែល​បាត់បង់​នោះ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល 1K-6804 រីឯ​ជន សង្ស័យ​វិញ​មានឈ្មោះ ជន សម្បត្តិ ហៅ ហ៊ីង ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឬ​ស្សី​ជ្រោយ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។​
​នគរបាល​បាន​បន្តថា កាលពី​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៤ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចុង ព្រែក តា​ហ៊ីង រួចហើយ​ចត​ម៉ូតូ​ចោល​ទៅ​បាញ់ថ្នាំ​សណ្តែក ដោយ​មិនបាន​ដក​កូនសោ​ចេញ​នោះទេ បន្តិចក្រោយមក​ជន សង្ស័យ​បាន​ជិះ​កង់ ទៅដល់​ឃើញ​ដូច្នេះ ក៏​យក​កង់​ទៅ​លាក់​ចោល ក្នុងព្រៃ រួចហើយ​ក៏​ទៅ​លួច​ម៉ូតូ ជិះ​ចេញ​សំដៅទៅ​រាជធានី​ភ្នំពេញ យកទៅ​បញ្ចាំ​បាន​លុយ ចំនួន ១០០​ដុល្លារ យកទៅ​ផឹកស៊ី​ស្រី​ញី​អស់​រហូត ដល់​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៤ ជន សង្ស័យ បាន​ត្រឡប់​ទៅយក​កង់ ដែល​គេ​លាក់ទុក​រួច ហើយ​ជិះ​ចូលទៅ​ភូមិ ក្រោយមក​ជនរងគ្រោះ ក៏​ទៅ​ដាក់ពាក្យ​បណ្តឹង ឲ្យ​នគរបាល​ឃាត់ខ្លួន ជនសង្ស័យ​យក មក​សាកសួរ និង​កសាង សំណុំ រឿង​បញ្ជូន មកកាន់​អធិការដ្ឋាន ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya