ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ៖ ឃាតកម្មជនដៃដល់ រំលោភសម្លាប់ក្មេង២ នាក់ ស្រុកព្រៃនប់ ប្រពន្ធជនដៃដល់ ត្រូវបានដោះលែងវិញហើយ ដោយសារមិនមានជាប់ពាក់ព័ន្ធបទល្មើស

លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ៖ ឃាតកម្មជនដៃដល់ រំលោភសម្លាប់ក្មេង២ នាក់ ស្រុកព្រៃនប់ ប្រពន្ធជនដៃដល់ ត្រូវបានដោះលែងវិញហើយ ដោយសារមិនមានជាប់ពាក់ព័ន្ធបទល្មើស

ព្រះសីហនុ:  លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា ករណីឃាតកម្មជនដៃដល់ រំលោភសម្លាប់ក្មេង២ នាក់ នៅស្រុកព្រៃនប់ ប្រពន្ធជនដៃដល់ ត្រូវបានដោះលែងវិញហើយ ដោយសារមិនមានជាប់ពាក់ព័ន្ធបទល្មើសទ្បើយ។

ជនសង្ស័យឈ្មោះមាង វិចិត្ត​ អាយុ២៦ឆ្នាំ នៅភូមិគ្រើល ឃុំរំដេង ស្រុកមេសាង ខេត្តព្រៃវែង។ កុមារីរងគ្រោះឈ្មោះ ផា ស្រីល័ក្ខ និងកុមារាឈ្មោះ ផា សុខលី នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មុនពេលកើតហេតុ រូបគេបានទៅទិញគ្រឿងញៀនពីបុរសម្នាក់ នៅឆ្នេរអូឈើទាល បន្ទាប់មករូបគេក៏ទៅទិញស្រាថ្នាំ យកទៅអង្គុយផឹកក្នុងបន្ទប់ជួល ក្រោយមកជនសង្ស័យចេញពីក្នុងបន្ទប់ដើរ កាត់មុខផ្ទះរបស់ក្មេងស្រីរងគ្រោះ ហើយឃើញក្មេងស្រីនោះកំពុងតែលេងម្នាក់ឯង ក៏ចូលទៅប្រឡែងលេងជាមួយ ស្រាប់តែមានអារម្មណ៍ផ្លូវភេទ ជាមួយក្មេងស្រីនោះ រូបគេក៏យកខ្នើយមក ខ្ទប់មុខក្មេងស្រីរងគ្រោះ ហើយធ្វើសកម្មភាពចាប់រំលោភក្មេងស្រីនោះ រហូតដល់សន្លប់ បាត់ស្មារតី ស្របពេលនោះប្អូនប្រុសរបស់ក្មេងស្រីរងគ្រោះ ដើរចូលមកដល់ ដោយខ្លាចបែកការណ៍ ជនសង្ស័យស្ទុះទៅទះកំផ្លៀងក្មេងប្រុសនោះ និងទាត់ធាក់ក្មេងប្រុសរងគ្រោះទៅផ្ទប់នឹងជញ្ជាំង បណ្ដាលឲ្យក្មេងប្រុសស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya