ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ​បញ្ជូន​ជនសង្ស័យ ១៣​នាក់ ទៅ​តុលាកា​រ នៅភ្នំពេញ

​បញ្ជូន​ជនសង្ស័យ ១៣​នាក់ ទៅ​តុលាកា​រ នៅភ្នំពេញ

ភ្នំពេញ ៖  នា​​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ ជនសង្ស័យ​ចំនួន​១៣​នាក់ ក្នុង​សំណុំរឿង​២​ផ្សេងគ្នា លួច​ទ្រព្យសម្បត្តិ និង​គ្រឿងញៀន ត្រូវបាន​នគរបាល​ខ​ណ្ឌ​ពោធិ​សែន​ជ័យ បញ្ជូន​ខ្លួន​ទៅ​តុលាកា  ក្រោយពី​បង្ក្រាប​ចាប់ខ្លួនបាន​កន្លងមក ។​

​ ក្នុងចំណោម​ជនសង្ស័យ​ទាំង​១៣​នាក់ មាន​៥​នាក់ សកម្ម​ខាង​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ហើយ​ក្នុងនោះ​មាន​បងធំ​ម្នាក់​ជា​មេក្រុម​ផងដែរ ៖
​ទី​១ ឈ្មោះ កៅ ដា​រ៉ូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បងធំ​ក្រុម​ចោរលួច មាន​ទីលំនៅ​ភូមិ​សាមគ្គី​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​ស​សែន​ជ័យ ។ ទី​២ ឈ្មោះ ព្រំ វិបុល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​សាមគ្គី​៤ សង្កាត់​ត្រពាំង​ក្រសាំង ជា​អ្នកធ្វើ​សកម្មភាព​លួច​ផ្ទាល់ ។ ទី​៣ ឈ្មោះ ហេង សុភា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​អណ្តូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។ ទី​៤ ឈ្មោះ វិ​ន រតនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ។ ទី​៥ ឈ្មោះ ជា ស្រី​តី ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រាំង ។ ចំណែក​ជនសង្ស័យ​៨​នាក់​ទៀត ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។​

​ ជនសង្ស័យ​លួច​មួយក្រុម​ខាងលើ រាល់​សកម្មភាព ដែល​លួចបាន​លុយ ប្រគល់​ឲ្យ​មេក្រុម​ឈ្មោះ កៅ ដា​រ៉ូ ។ លួច​លើកចុងក្រោយ ប៉ះចំ​នារី​រងគ្រោះ និស្សិត​សាលា​ច្បាប់​ឆ្នាំ​ទី​៣​ឈ្មោះ គង់ រស្មី អាយុ​៣២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ដេញតាម​ចាប់​ជនសង្ស័យ បាន​មួយ​ស្បុ​ក​តែម្តង រួមសហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​សំរោងក្រោម ប៉ុស្តិ៍​កន្ទោក។​ចាប់ខ្លួនបាន ជនសង្ស័យ ទាំង​ក្រុម​លួច ទាំង​ក្រុម​គ្រឿងញៀន សរុប​១៣​នាក់ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​នាំ​បញ្ជូន​ខ្លួន​ទៅ​តុលាកា​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya