ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » ព័ត៌មានលំអិត! ឡានបុកចូលផ្ទះលក់ភេសជ្ជ:ចាប់ហ៊ួយ បណ្តាលឲ្យរបួសធ្ងន់ស្រាល ៥នាក់ នៅភ្នំពេញ

ព័ត៌មានលំអិត! ឡានបុកចូលផ្ទះលក់ភេសជ្ជ:ចាប់ហ៊ួយ បណ្តាលឲ្យរបួសធ្ងន់ស្រាល ៥នាក់ នៅភ្នំពេញ

ភ្នំពេញ:  ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី៥ ខែមិថុនា ឆ្នំា២០១៩ ត្រង់ចំណុចផ្ទះលក់ ចាប់ហ៊ួយនិង ភេសជ្ជ: «ចរិយា» បុរីជីបម៉ុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីម្នាក់បានរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ចំណែក ពូៗម៉ូតូឌុប៤នាក់ទៀត រងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ដែលបង្កឡើងដោយរថយន្តសាំយ៉ុង មួយគ្រឿង បើកបរដោយបុសម្នាក់ ក្នុងល្បឿនលឿនបោលត្រង់បុកចូលផ្ទះប្រជាពលរដ្ឋតែម្តង។

ស្ត្រីម្ចាស់ផ្ទះ ដែលរងរបួសធ្ងន់ មានឈ្មោះ ឃួន ចរិយា ភេទស្រីអាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុ ។ ចំណែក អ្នកបើកបររថយន្ត ជ្រ៊ុន ង៉ែត អាយុ២៤ឆ្នាំ ស្នាក់នៅភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ មុខរបរបើកបរឲ្យម្តាយ ដឹក សំបកករ៉ុង«ប៉ាវ»លក់តាមរោងចក្រនិងឃ្លាំង។

មុនពេលកើតហេតុ គេឃើញមាន ពូៗម៉ូតូឌុប ៤ទៅ៥អង្គុយលេង អុកនៅតូបកាត់សក់ នៅសំយាបផ្ទះលក់ ចាប់ហ៊ួយភេសជ្ជ: យីហោ«ចរិយា» ខណ:កំពុងលេងសុខៗ ស្រាប់តែមានរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 2Y-9356 បើកបរ ដោយបុរសម្នាក់ រួមដំណើរជាមួយម្តាយ ធ្វើដំណើរតាមផ្លូវបេតុង ពីលិចទៅកើត ក្នុងលឿនលឿន មកដល់ផ្លូវបំបែកជាបួន ខំជាន់ហ្វ្រាំងណាស់ដែរ តែហ្វ្រាំងមិនស៊ីទាល់តែសោះ ហើយបុកលេខក៏មិនចូល ទើបអ្នកបើកមិនដឹងគេចទៅណា ក៏បោលរថយន្ត បុកចូលមួយប្រលោះផ្ទះលក់ចាប់ហ៊ួយ និងភេសជ្ជ: «ចរិយា» និងបុកស្ត្រីម្ចាស់ផ្ទះ បណ្តាលឲ្យប៉ើង បុកនិងកញ្ចក់ផ្ទះរងរបួសធ្ងន់ ចំណែកពូៗម៉ូតូឌុប៤នាក់ដែល កំពុងអង្គុយលេខអុក គេចទាន់រងរបួស្រាល។

ឃាត់យកអ្នកបើកបរទៅប៉ុស្តិ៍ចោមចៅទី១ ដើម្បីជៀសវាងបង្កហិង្សា ចំណែកស្ត្រីរងរបួសធ្ងន់ ត្រូវបានបងប្អូនដឹកតាមម៉ូតូកង់បីទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ដោយឡែករថយន្តបង្ក ត្រូវបានជំនាញចរាចរណ៍ខណ្ឌ ប្រគល់ឲ្យជំនាញចរាចរណ៍ក្រុងវាស់វែង យកទៅទុកនៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយពេលក្រោយ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya