ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ស្ដ្រី​មេខ្លោងម្នាក់ ​ចែកចាយ​ និង​គ្រឿងញៀន​ជិត​១​គីឡូក្រាម នៅភ្នំពេញ

បង្ក្រាប​ស្ដ្រី​មេខ្លោងម្នាក់ ​ចែកចាយ​ និង​គ្រឿងញៀន​ជិត​១​គីឡូក្រាម នៅភ្នំពេញ

ភ្នំពេញ​:  ប្រតិបត្តិ​ការបង្ក្រាប​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ ក្រោម​សម្រប សម្រួល​ពី លោក ចែ សុង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​កម្លាំង​នគរបាល​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ស្ដ្រី​ជា​មេខ្លោង​ចែកចាយ​ថ្នាំញៀន​ម្នាក់ ដកហូត​បាន​ថ្នាំញៀន​ប្រមាណ​ជិត​១​គីឡូក្រាម នៅ​ចំណុច​ខាងលិច​ផ្សារ​ធំថ្មី ផ្លូវ​លេខ​១២៨ កែង​ផ្លូវ​លេខ​៦៧ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​លទ្ធផល​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ម៉ា ចាន់​ធី ភេទ​ស្រី មុខរបរ​សំអាងការ និង​ដកហូត​បាន​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ៩៩៩.៥៦​ក្រាម និង​ទូរស័ព្ទដៃ​១​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya