ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ឡានដឹកដី ប្រល័យជីវិតអ្នកជិះកង់ម្នាក់ ផ្លូវទៅភ្នំក្រោម នៅសៀមរាប

ឡានដឹកដី ប្រល័យជីវិតអ្នកជិះកង់ម្នាក់ ផ្លូវទៅភ្នំក្រោម នៅសៀមរាប

ខេត្តសៀមរាប៖ នៅ រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩  អ្នកជិះកង់ម្នាក់បានស្លាប់នៅ កន្លែងកើតហេតុ ដោយសារតែឡានដឹកដីបានបុកចំពេញទំហឹង តាមបណ្តោយផ្លូវពីក្រុងសៀមរាប មកភូមិភ្នំក្រោម ស្ថិតក្នុងក្រុងសៀមរាប។

តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចណ៍ គឺបង្ករឡើងដោយឡានដឹកដី ពាក់ស្លាកលេខ ប.ជ ៣A១០៥៧ បានបុកជនរងគ្រោះ ដែលកំពុងតែជិះកង់ នៅចំណុចក្បែរសាលាយាយអេង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុអ្នកបើកបររថយន្តដឹកដីបានព្យាយាមបើកឡានគេច ពីកន្លែងកើតហេតុ ប៉ុន្តែដោយកង់របស់ជនរងគ្រោះ នៅជាប់ខាងក្រោមឡាន ទើបបើកបានចំងាយប្រហែល ៣០០ម៉ែត្រ ក៏ត្រូវ ប្រជាពលរដ្ឋ និងប្រជាការពារ កាក់ឡានជាប់នឹងចាប់ជនបង្ករ ប្រគល់ឲ្យយនគរបាលចរាចរណ៍ចាត់ការតាមផ្លូវច្បាប់ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya