ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់​រងរបួស​ធ្ងន់ ចំណែក​ស្ត្រី​ម្នាក់ទៀត​មិនមាន​រងរបួស នៅភ្នំពេញ ​

យុវជន​ម្នាក់​រងរបួស​ធ្ងន់ ចំណែក​ស្ត្រី​ម្នាក់ទៀត​មិនមាន​រងរបួស នៅភ្នំពេញ ​

ភ្នំពេញ​:   កាលពី​រសៀល ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ មុខ​ហាង​ម៉ូ​ឌែ​ន​ស៊ី​ធី ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។

រថយន្ត​បង្ក​ម៉ាក RANGE ROVER ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-5996 បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ ក្លិន​ហួង​។ ចំណែក​ម៉ូតូ​រទេះ​បប ជិះ​គ្នា​២​នាក់ មីង​និង​ក្មួយ ។​

មុន​កើតហេតុ ម៉ូតូ​រទេះ​លក់​បប ជិះ​២​នាក់​មីង​ក្មួយ បើក​ដើរ​លក់​បបរ តាមផ្លូវ ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បង្ក បើកបរ​ទាំង​ស្រវឹង ល្បឿន​លឿន ស្រប​ទិស រេ​ចង្កូត​ទៅបុក ពីក្រោយ ម៉ូតូ​រទេះ​បប​របស់​ជនរងគ្រោះ រុញ​ទៅ​បះ នឹង​រថយន្ត​កូរ៉េ​មួយគ្រឿង​ទៀត បើក​នៅខាងមុខ បណ្តាល​ឲ្យ​រងរបួស យុវជន​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ របួសធ្ងន់​បាក់ជើង​ស្តាំ ឈ្មោះ ផាង សុផាត អាយុ​១៧​ឆ្នាំ មាន​ស្រុកកំណើត ស្រុក​រំដួល ខេត្តស្វាយរៀង ចំណែក​ម្តាយមីង មិនមាន​រងរបួស រីឯ​រថយន្ត​កូរ៉េ​មួយគ្រឿង ដែល​ម៉ូតូ​ប៉ះ​នោះ បាន​បើក​ទៅ​បាត់ សល់​តែ​រថយន្ត​បង្ក និង​អ្នកបើកបរ​នៅ​កន្លែងកើតហេតុ​។​

ជនរងគ្រោះ​ត្រូវបាន រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ចំណែក រថយន្ត​បង្ក ម៉ូតូ​អូស​រទេះ​រង​ខូចខាត បាក់បែក​ខ្ទេច រួមទាំង​អ្នកបើកបរ​រថយន្ត​បង្ក​ផង សមត្ថកិច្ច​ចុះទៅពិនិត្យ វាស់វែង​រួច យកទៅ​ផ្នែក​ជំនាញ កសាង​សំណុំរឿង​តាម​នីតិវិធី​៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya