ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » រកឃើញសារធាតុញៀនទាំង ១១ នាក់ បញ្ជូនទៅតុលាការ នៅបន្ទាយមានជ័យ

រកឃើញសារធាតុញៀនទាំង ១១ នាក់ បញ្ជូនទៅតុលាការ នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ:  នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន បានរៀបចំសំណុំរឿងបញ្ជូន មុខសញ្ញាប្រើប្រាស់ គ្រឿងញៀនចំនួន ១១នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យហើយ ។

មុខសញ្ញាខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងយុទ្ធនាការទ្រង់ទ្រាយធំ ធ្វើការត្រួតពិនិត្យអ្នកបើកបររថយន្តគ្រប់ប្រភេទ ដែលបើកបរពេលយប់ ដោយរៀបចំចំនួន៣គោលដៅ លើកំណាត់ផ្លូវជាតិលេខ៥ចំនួន២កន្លែង គឺគោលដៅ ស្អានក្រឡរ ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី គោលដៅប៉ុស្តិ៍រដ្ឋបាលនិមិត្ត ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និង ផ្លូវជាតិលេខ៦ គោលដៅមុខប៉ុស្តិ៍រដ្ឋបាលរហាល ក្នុងឃុំរហាល ស្រុកព្រះនេត្រព្រះ ។

ក្នុងចំណោមពួកគេ គឺមានអ្នកបើកបររថយន្ត០៥នាក់ និងព្រូឡានចំនួន០២នាក់ កម្មករ០៣នាក់ និងអ្នកធ្វើចម្ការម្នាក់៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya