ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួន​មេ​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​រាម​ម្នាក់ និង​បក្ខពួក ករណី​ឃាតកម្ម​មួយ​កើតឡើង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ហើយ​សាកសព​​គេ​យកទៅ​បោះចោល​នៅ​ក្បាលស្ពាន​ទឹកសាប ក្នុង​គោលបំណង​បំបិទដាន

ចាប់ខ្លួន​មេ​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​រាម​ម្នាក់ និង​បក្ខពួក ករណី​ឃាតកម្ម​មួយ​កើតឡើង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ហើយ​សាកសព​​គេ​យកទៅ​បោះចោល​នៅ​ក្បាលស្ពាន​ទឹកសាប ក្នុង​គោលបំណង​បំបិទដាន

ព្រះសីហនុ​:   លោក​វរៈសេនីយ៍ឯក ហួរ យ៉ៃ បាន​ប្រាប់​ឲ្យដឹងថា  នៅ​​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០១៩  ករណីនេះ​លោក​បាន​បញ្ជូនទៅ​ថ្នាក់លើ​ផុតពី​ដៃ​ទៅហើយ មិនអាច​ដឹង​ទេ លោក​មិនបាន​លម្អិត​លើ​សំណុំ​រឿងនេះ​ទេ ព្រោះ​ជាប់​ប្រជុំ​។​

​ មន្ត្រី​ក្រុមប្រឹក្សាឃុំ​រាម​ស្រុក​ព្រៃនប់​មួយរូប​ឲ្យ​ដឹងថា ថ្មីៗ​នេះ នៅ​ជិត​ស្ពាន​ទឹកសាប​មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ហើយ​សាកសព​ត្រូវបាន​គេ​យកទៅ​បោះចោល​នៅ​ក្បាលស្ពាន​ទឹកសាប ក្នុង​គោលបំណង​បំបិទដាន​។

ក្រោយ​កើតហេតុ​ក៏មាន​ការស្រាវជ្រាវ​ពី​សមត្ថកិច្ច ហើយ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់មក ក៏មាន​ការចាប់ខ្លួន​ជា​បណ្តោះអាសន្ន ជនសង្ស័យ​មួយចំនួន​ដែល​ពាក់ព័ន្ធ​ផ្ទាល់ និង​អ្នក​រួមគំនិត​។ ក្នុងនោះ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ទាំង​លោក​ប្រធាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រាម​ឈ្មោះ គង់ សា​ម៉ៃ ប្រជា​ការពារ​ភូមិ​មួយចំនួន​រួម​និង​ម្ចាស់ផ្ទះ​បង្កហេតុ​សរុប មាន​គ្នីគ្នា​៥​នាក់​។

​ប្រភព​ដដែល​ប្រាប់​ពី​សាវតា​ខ្លះ​ដែល​ឈានដល់​ការចាប់ខ្លួន​មនុស្ស​ច្រើន​នាក់​នេះ ដើម​ហេតុថា ចេញពី​ជម្លោះ​រវាង​ជនរងគ្រោះ និង​ម្ចាស់ផ្ទះ​លក់​ទិញ ឈើ​មួយកន្លែង​នៅ​ទឹកសាប ម្ចាស់ផ្ទះ​មិន​ស្គាល់ឈ្មោះ​ដោយ​គ្រាន់តែ​ដឹងថា អ្នកស្រុក​ហៅ​ម៉ែ​អា​គៀតៗ ដោយ​ប្រើ​ហិង្សា​ទៅវិញទៅមក រហូតដល់​ជនរងគ្រោះ​ស្លាប់​។

​រឿងហេតុ​នេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​៣០​ខែឧសភា​២០១៩ លុះ​ព្រឹក​ឡើង​ថ្ងៃទី​៣១​ឧសភា ទើប​គេ​ប្រទះឃើញ​សាកសព ហើយ​សមត្ថកិច្ច​ចាប់ផ្តើម​ស្រាវជ្រាវ​រហូតដល់​មានការ​ចាប់ខ្លួន​មនុស្ស​មួយចំនួន ដូច​រៀបរាប់​ខាងលើ​។

​អ្វីដែល​គួរ​ឲ្យ​សោកស្តាយ គឺ​គ្មាន​ប្រភព​ណាមួយ បញ្ជាក់​លម្អិត​ពី​សំណុំ​រឿងនេះ​បានទេ គឺ​ងងឹតសូន្យ​តែម្តង ចំណែក​អាជ្ញាធរ​ដែនដី​ឃុំ​រាម ក៏​មិន​ហ៊ាន​និយាយ​ដោយ​គ្រាន់តែ​ថា នោះ​ជា​រឿង​សមត្ថកិច្ច​ទុក​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ចុះ​។​

​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុល ផា​លី ស្នងការរង​ទទួលបន្ទុក​ការិយាល័យ​កណ្តាល​នគរ​បាល​ព្រហ្ម​ទ័​ណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ សារព័ត៌មានមិនអាច​ទំនាក់ទំនង​បានទេ នៅ​ព្រឹក​ថ្ងៃទី​៤​ខែមិថុនា​នេះ ដោយ​ទូរស័ព្ទ​មិន​ចូល​។​

ទោះជា​យ៉ាងនេះ​ក្តី ពលរដ្ឋ​ក្នុងភូមិ​ទឹកសាប​ឃុំ​រាម​ក្បែរ​ផ្ទះកើតហេតុ បាន​បង្ហើប​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ជា​មនុស្ស​ចាំ​ដី​ឲ្យ​ថ្នាក់ដឹកនាំ​នៅ​ផ្តុំ​នោះ ជាមួយគ្នា​តែ​ជនរងគ្រោះ​ស្រ​វ៉ឹ​ង​ស្រា នៅវេលា​ម៉ោង​ប្រហែល​៩​យប់ ជនរងគ្រោះ​មក​រុញច្រាន​ទ្វារផ្ទះ​ម៉ែ​អា​គៀត​ហ្នឹង ដោយមាន​បន្ទរ​សំឡេង​ស្រែកជេរ​បញ្ចោ​ផងដែរ ភ្លាមនោះ​កូនប្រុស​ពៅ​របស់​ម៉ែ​អា​គៀត មិន​ស្គាល់ឈ្មោះ​ក៏​លី​កាំបិតផ្គាក់​ចេញមក​កាប់​ទៅលើ​ជនរងគ្រោះ​ដាច់​ស្មា​ម្ខាង​ធ្លាក់​តែម្តង ហេតុ​ការ​បានកើត​បែបនេះ ម៉ែ​អា​គៀត​ម្ចាស់ផ្ទះ​បាន​ទូរស័ព្ទ​រាយការណ៍​ទំនាក់ទំនង​ជាមួយ​លោក​មេ​ប៉ុស្តិ៍​ឃុំ​រាម ឈ្មោះ គង់ សា​ម៉ៃ ឲ្យ​មកជួយ​យក​ជនរងគ្រោះ​ទៅណា ក៏​ទៅ​ចុះ​ធ្វើ​ម៉េច​ឲ្យ​ផុតពី​ផ្ទះ​គាត់ ដោយ​សន្យា​ឲ្យ​ឈ្នួល​១០,០០០​ដុល្លារ​(​មួយ​ម៉ឺន​ដុ​លា្ល​រ​) គ្រាន់តែ​ឮដូច្នេះ​លោក​មេ​ប៉ុស្តិ៍​ចាត់ការ​ដោយ​ប្រើ​កង​ប្រជា​ការពារ​ម្នាក់ទៀត ដឹក​យកទៅ​ផ្លុ​ង​ចោល និង​បញ្ចប់ជីវិត​ជនរងគ្រោះ​តែម្តង​។​

​ ​សមត្ថកិច្ច​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់ថា បញ្ហា​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ថែម ដើម្បី​បញ្ជាក់​ពី​រឿងរ៉ាវ​ពិត និង​ថា ក្នុងករណី​រកឃើញ​ពិរុទ្ធភាព​ពិតប្រាកដ អ្នកពាក់ព័ន្ធ ច្បាប់​នឹង​ផ្តន្ទាទោស​មិន​លើកលែង​ឡើយ ប៉ុន្តែ​ពេលនេះ មនុស្ស​៥​នាក់​ហើយ​បាន​ឃាត់ខ្លួន ក្នុងនោះ​មាន​មេ​ប៉ុស្តិ៍​នគរ​បា​លេ​ដ្ឋ​បាល​ឃុំ​រាម​ម្នាក់ ប្រជា​ការពារ​រួម និង​ម្ចាស់ផ្ទះ​បង្កហេតុ​ផងដែរ​៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya