ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតា ត្រូវបានគ្រឿងចក្រត្រាកទរ័D60ជាច្រើនគ្រឿង របស់អ្នកមានអំណាចប្រចាំខេត្តរតនគិរី និងអាជ្ញាធរស្រុកតាវែង ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើការឈូសឆាយយកធ្វើជាកម្មសិទ្ធ​  ||     ខ្លាំងបាត់ ! ស្ងាត់ៗ ដីសមូហភាព៤ហិកតា ក្នុងវត្តចំបក់បីដើម ត្រូវបានក្រុមជន លោភលន់ ៣គ្រួសារ បំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយ​  ||     ពិតជាកក្រើកណាស់ នៅលើទឹកដីស្រុកកំពង់លែង ដែលអ្នកមានលុយមានអំណាច នៅតែបន្តឆ្លៀតឱកាសរំលោភយកដីរដ្ឋ ស្រួលជាងប្លន់ដីរាស្ត្រ​  ||     លាក់ព័ត៌មានមិនជិតទេ ! ភ្ញាក់ផ្អើល ករណីបាញ់បុរសម្នាក់ធ្លាយដៃ ត្រូវបានដាក់ពាក្យបណ្តឹង នៅប៉េអឹមរកយុត្តិធម៌ ដោយខាងប៉ូលីស មិនទទួលយកពាក្យបណ្តឹង លោក ឧត្តមសេនីយ៍ទោ ជួន ណារិន ដែលលោកតែងតែគោរពនិងស្រឡាញ់ ប្រជាពលរដ្ឋ និងមានវិធានការយ៉ាងណា ចំពោះកូនចៅក្រោមឱវាទ​  ||     ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ថៅកែម្នាក់ ដែលមានឥទ្ធិពលនៅក្នុងខេត្តគឺលោក(ហេងអេង) បានធ្វើអាជីវកម្មធនធានរ៉ែ ព្រោះមិនមានមន្ត្រីជំនាញធ្វើការទប់ស្តាត់ នៅបាត់ដំបង

ថៅកែម្នាក់ ដែលមានឥទ្ធិពលនៅក្នុងខេត្តគឺលោក(ហេងអេង) បានធ្វើអាជីវកម្មធនធានរ៉ែ ព្រោះមិនមានមន្ត្រីជំនាញធ្វើការទប់ស្តាត់ នៅបាត់ដំបង

(បាត់ដំបង) ៖ នៅល្ងាចថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៩ លោកពូម្នាក់ដែលជាសន្តិសុខនៅយាម កន្លែងអង្គការមូនិធិក្តីសង្ឃឹមនៃកុមារកម្ពុជា ដែលគាត់មិនហ៊ានប្រាប់ឈ្មោះអោយ អ្នកពត៌មានយើងដឹងទេ តែបាននិយាយបង្ហើបប្រាប់ថារាល់ថ្ងៃនេះគាត់បាន ឃើញរថយន្តដឹកដីច្រើនណាស់បើកបរកាត់នៅមុខអង្គការលឿនៗពិតប្រាកដមែន ព្រោះអង្គការនេះមានសិស្សជាច្រើនដោយក្នុង១ថ្ងៃមានដល់ទៅជាង៣០០នាក់ គឺចូលរៀនចាប់ពីម៉ោង២រសៀលទៅដល់ម៉ោង៦ល្ងាច។

រថយន្តជាច្រើនគ្រឿងដែលគេស្គាល់ថា ជារបស់ថៅកែម្នាក់ដែលមានឥទ្ធិពលនៅ ក្នុងខេត្តគឺលោក(ហេងអេង) បានធ្វើអាជីវកម្មធនធានរ៉ែនៅត្រង់ចំណុចដីស្រែមួយ កន្លែងដែលគេហៅថាទួលព្រះគោស្ថិតនៅក្នុងទឹកដឹកដីឃុំអន្លង់វិលតែបានជីកស្រះយកមក លក់បន្តទៅអោយក្រុមហ៊ុនពុះដីឡូត៏ស្ថិតនៅក្នុងភូមិបាឡាត់ឃុំនរាស្រុកសង្កែខេត្តបាត់ដំបង។

ប្រជាពលរដ្ឋដែលរស់នៅក្បែរនឹងមាត់ផ្លូវ បានបញ្ជាក់ប្រាប់អ្នកយកពត៌មានយើងអោយដឹង    ថា សព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្ភចំពោះកូនចៅដែលពេលពួកគាត់ធ្វើដំណើរទៅ សាលារៀនម្តងៗព្រោះឡានដឹកដីបើកបរលឿនៗពេកមិនចេះបន្ថយល្បឿននៅក្នុងភូមិទេ ដោយមួយថ្ងៃៗទៅមកទៅមកច្រើនណាស់ពួកគាត់មិនដឹងថា ទៅប្រាប់នណាអោយជួយទេ មានតែអ្នកពត៌មានទេដែលមានសិទ្ធផ្សព្វផ្សាយអោយបានដឹងទៅដល់អាជ្ញាធរខាងលើជួយ ពិនិត្យមើលក្រុមហ៊ុនឡានដឹកដីនេះផងទានផ្លូវក៏រងការខូតខាតហើយមួយវិញទៀតហុយ ចូលពេញផ្ទះបង្កការកើតរោកក្អកពេលហូបបាយម្តងៗ ចូលម្ហូបអាហារសឹងតែ ហូបមិនចង់កើតផងនិងចូលទៅក្នុងទូដាក់ខោអាវថែមទៀតផង ព្រោះក្នុងនាមគាត់ ជាប្រជាជនមានសិទ្ធឯណាទៅនិយាយជាមួយថៅកែឡានដឹកដីនោះ ចឹងមានតែអស់លោកអាជ្ញាធរទេដែលមានសិទ្ធនិយាយបាន។

ចំណែកលោកអ៊ានមាឃប្រធានមន្ទីររ៉ែនិងថាមពលខត្តបានប្រាប់តាមទូរស័ព្ទ នៅថ្ងៃទី៤ខែ មិថុនាឆ្នាំ២០១៩ ដល់អ្នកពត៌មានយើងអោយដឹងថាលោកនិងមានវិធានការទៅ លើក្រុមហ៊ុននេះតែម្តងបើនៅតែបន្តការព្រួយបារម្ភដល់ពលរដ្ឋនៅក្នុងភូមិនឹងខូតខាត ផ្លូវរបស់រដ្ឋទៀត ខាងលោកនឹងធ្វើការស្នើរសុំទៅលោកអភិបាល ខេត្តធ្វើការបិទ ក្រុមហ៊ុនខាងលើនេះតែម្តង។ ចំពោះការជីករណ្តៅដីស្រែធ្វើអាជីវកម្មធនធានរ៉ែនេះម្ចាស់គ្រឿងចក្រមានសិទ្ធតែសុំច្បាប់ អនុញាតិប្រកបមុខរបរទិញដីស្រែជីកស្រះយកដីលក់បាន តែពុំសិទ្ធយកផ្លូវរបស់រដ្ឋ មកប្រកបអាជីវកម្មផ្ទាល់ខ្លួនបានឡើយ ។ ដោយឡែកគ្រឿងចក្រលោកហេងអេងនេះចូលជីកស្រះតាំងពីដើមខែ៥មកដល់ខែ៦ហើយ នៅតែមន្តធ្វើសកម្មភាពដែលមានរយះពេលជាងមួយខែមកហើយដែរនៅតែបន្តដឹងដដែល លើកលែងតែថ្ងៃមានភ្លៀងធ្លាក់ទើបបានឈប់។

ជាចុងក្រោយបងប្អូនប្រជាជន ដែលរស់នៅក្នុងភូមិក្បែររណ្តៅដីរបស់ឈ្មួញខាងលើនៅរង់ ចាំមើលថាពេលអ្នកយកពត៌មានធ្វើផ្សព្វផ្សាយហើយ តើមន្ត្រីជំនាញមានចំណាត់ការយ៉ាង ណាដែរទៅលើម្ចាស់គ្រឿងចក្រដែលមិនដែលបើកភ្នែកមើលពីផលប៉ះដល់អ្នករស់នៅក្នុង ភូមិបែបនេះ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya