ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » តុលាការកំពុងចាត់ការលើសំណុំរឿងមន្ដ្រីនគរបាលស័ក្ដិ៣ ដែលលួច iPad នៅភ្នំពេញ

តុលាការកំពុងចាត់ការលើសំណុំរឿងមន្ដ្រីនគរបាលស័ក្ដិ៣ ដែលលួច iPad នៅភ្នំពេញ

(ភ្នំពេញ)៖  នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នំា២០១៩នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញរង អមសាលាដំបូងរាជធានីភ្នំពេញ បានកំពុងពិនិត្យចាត់ការលើរឿងក្តីរបស់មន្ដ្រីនគរបាលស័ក្ដិ៣ ឈ្មោះ ហេង ហាប់ ពាក់ពន្ធ័លើករណីលួច iPad មួយគ្រឿង នៅហាងវេលុយមួយកន្លែង ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមនីតិវិធីក្រោយចំណាត់ការចប់សព្វគ្រប់នោះ ការសន្និដ្ឋានបទចោទនិងត្រូវធ្វើឡើង ចំពោះជនត្រូវចោទ។ បន្ទាប់មកសំណុំរឿងនឹងត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចលើវាសនាមន្ដ្រីនគរបាលស័ក្ដិ៣ ឈ្មោះ ហេង ហាប់។

សូមរំលឹកថា សំណុំរឿងរបស់មន្ដ្រីនគរបាលស័ក្ដិ៣ បម្រើការនៅនាយកដ្ឋានការពារព្រំដែនទឹក ដែលលួច iPad មួយគ្រឿង នៅហាងវេលុយមួយកន្លែង ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយ។

សូមរំលឹកថា រុំព័ទ្ធដោយសាររិះគន់ និងប្រតិកម្មជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គម Facebook នៅទីបំផុតនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ លួច iPad ទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya