ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » គ្រោះអកុសល ងងឹតមុខដួលបោកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម នៅភ្នំពេញ

គ្រោះអកុសល ងងឹតមុខដួលបោកក្បាលស្លាប់ យ៉ាងអាណោចអាធ័ម នៅភ្នំពេញ

ភ្នំពេញ:  កាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ បុរសជនជាតិចិនម្នាក់ ហេតុតែនឹកកូនប្រុសស្រី ប្រកបការងាររកស៊ីនៅស្រុកខ្មែរ បែកយូរខំធ្វើដំណើរតាំងពីស្រុកចិន ទើបមកស្នាក់នៅកន្លែងកូនបាន៥ថ្ងៃ ជួបគ្រោះអកុសល ងងឹតមុខដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតនៅចំណុចឃ្លាំង សិប្បកម្មផលិតទ្វារ បង្អួចអ៊ីណុកមួយកន្លែង ក្នុងភូមិត្រពាំងជើងស្រុក សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

ជនរងគ្រោះ ឈ្មោះ BIE ZHANBIAO ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិន មានទីលំនៅ ខេត្ត GUANGDOMG ប្រទេចិន កាន់លិខិតឆ្លងដែលលេខ CE86364396 ចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ មកទេសចរណ៍ ហើយទើបទៅលេងកូន និងស្នាក់នៅ សិប្បកម្ម របស់កូន ចំណុចខាងលើបាន៥ថ្ងៃ ។

ជនរងគ្រោះជាឪពុក ហេតុតែនឹកកូនៗពេក ខំធ្វើដំណើរតាំងពីស្រុកចិន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩មកម្លេះ ក្នុងនាមទេសចរណ៍ ដើរកម្សាន្ត តាមរមណីយដ្ឋាន មួយចំនួនក្នុងប្រទេសកម្ពុជា ហើយទើបមកលេង កន្លែងសិប្បកម្មកូន បាន៥ថ្ងៃនេះទេ ស្រាប់តែនៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ ជនរងគ្រោះ បន្ទាប់ភ្ញាក់ពីដំណេក អង្គុយលុបលាងមុខ លុះងើបវិញស្រាប់តែងងឹតវិលមុខ ដួលផ្ងារក្រោយ សន្លប់ស្ងាត់មាត់ យកទៅពេទ្យមិនទាន់ផង ស្លាប់បាត់ ទើបផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ។

សមត្ថកិច្ចជំនាញ ពិនិត្យស្រាវជ្រាវឃើញថា ជនរងគ្រោះសម្ពាធឈាមឡើងខ្ពស់ លុះដល់ដួលបោកផ្ងារក្រោយ ធ្វើឲ្យដាច់សរសៃឈាម ខួរក្បាល បណ្ដាលឲ្យស្លាប់តែម្តង រួចសមត្ថកិច្ច រួមជាមួយក្រុមគ្រួសារសព ដឹកយកទៅកន្លែងតម្កល់សពនៅមន្ទីរពេទ្យរុស្សី រង់ចាំឯកភាពពីស្ថានទូត ដើម្បីចាត់បញ្ជូនទៅប្រទេសចិន ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya