ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ និង០២នាក់ទៀតរងរបួស នៅកណ្តាល

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ និង០២នាក់ទៀតរងរបួស នៅកណ្តាល

កណ្តាល:  កាលពី ថ្ងៃទី ០៤ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច លើផ្លូវជាតិលេខ១ ចន្លោះ គីឡូម៉ែត្រលេខ ៤៣-៤៤ ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

រថយន្ត ០១គ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AA- 0228 បើកបរដោយឈ្មោះ ម៉ុន ណាត ភេទប្រុស អាយុ២៦ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិសំបូរ ឃុំកក់ ស្រុកពញាក្រែក ខេត្តកំពង់ចាម បានបើកបរពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ លុះមកដល់កន្លែងកើតហេតុ បានបុកពីក្រោយម៉ូតូ០១គ្រឿង ម៉ាកCITI 100 ពណ៌ក្រហម ពាក់ស្លាកលេខ ឃ-7873 កណ1 បើកបរដោយឈ្មោះ ភិន សុខ ភេទប្រុសអាយុ ២៦ឆ្នាំ មានទីលំនៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (របួសស្រាល) និងអ្នករួមដំណើរឈ្មោះ ឡូយ គង់ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅភូមិព្រៃក្រាំងឃុំ ព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (ស្លាប់) និងឈ្មោះ សន ហឿន ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិតាមាស ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (របួសស្រាល)។

មូលហេតុ៖ អ្នកបើកបររថយន្តធ្វេសប្រហែស មិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។

ដោយឡែកម៉ូតូខូចធ្ងន់ រថយន្តខូចស្រាល រួមទាំងអ្នកបើករថយន្ដឃាត់ខ្លួន យកមករក្សាទុកនៅអធិការដ្ឋាននគរបលស្រុកកៀនស្វាយ ដើម្បីបន្តនិតិវិធី៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya