ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យម្នាក់ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ធ្វើការឃាត់ខ្លួន នៅភ្នំពេញ

ជនសង្ស័យម្នាក់ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ធ្វើការឃាត់ខ្លួន នៅភ្នំពេញ

ភ្នំពេញ:  កាលពី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ធ្វើការឃាត់ខ្លួនក្រោយពេលប្រើអំពើហិង្សា ចាក់ទៅលើប្រជាការពារភូមិខណ្ឌមានជ័យម្នាក់ បណ្តាលឲ្យរងរបួសផ្នែកខ្នង ត្រង់ចំណុចផ្សារចាក់អង្រែក្រោម ភូមិប្រការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ អ៊ឹង អៀសារ៉ាសុភណ្ឌ័ អាយុ ៣១ឆ្នាំ មុខរបរ ដើរថ្លឹងជញ្ជីងគីឡូ ស្នាក់នៅបន្ទប់ជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ លាង សាលន់ អាយុ ៥០ឆ្នាំ មុខរបរ ប្រជាការពារភូមិមានជ័យ ស្នាក់នៅផ្លូវបេតុង ផ្ទះលេខ៩ ភូមិប្រការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សមត្ថកិច្ច ចុះដល់ទីតាំងឃាត់ខ្លួនជនសង្ស័យ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចាកអង្រែក្រោម ដើម្បីសួរនាំនិងកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya