ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន ជនសង្ស័យ៣នាក់ ករណីហិង្សា នៅភ្នំពេញ

ឃាត់ខ្លួន ជនសង្ស័យ៣នាក់ ករណីហិង្សា នៅភ្នំពេញ

ភ្នំពេញ:  នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួន ជនសង្ស័យ៣នាក់ ករណីហិង្សាដោយចេតនា (ប្រើដៃជើងវាយទាត់ធាក់ បណ្តាលឲ្យរបួស) នៅចំណុចក្នុងឃ្លាំងសង់ថ្មី គ្មានលេខ ផ្លូវ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ៣នាក់៖ ទី១-ឈ្មោះ យីន ឈាន់លីន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន មុខរបរជាងបៀកថ្នាំ ស្នាក់នៅក្នុងឃ្លាំងសង់ថ្មី គ្មានលេខ ផ្លូវ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) ទី២-ឈ្មោះ ដៃ អាយគ័រ ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិន មុខរបរជាងបៀកថ្នាំ ស្នាក់នៅក្នុងឃ្លាំងសង់ថ្មី គ្មានលេខ ផ្លូវ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) និងទី៣-ឈ្មោះ ឈី ឈាន់លីន ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន មុខរបរជាងបៀកថ្នាំ ស្នាក់នៅក្នុងឃ្លាំងសង់ថ្មី គ្មានលេខ ផ្លូវ១០១៩ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះ ០១នាក់ ឈ្មោះ អាន សីហុំ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ៍យ (របួសដាច់រលាត់ស្បែកកែងដៃខាងស្តាំមួយកន្លែង និងឈឺចុកចាប់ពេញរាងកាយ) ។

មុនពេលកើតហេតុ ជនរងគ្រោះ បានឲ្យឈ្មោះ អ៊ឹម សុខនីន ដឹកខ្លួនចេញពីខាងក្រោយ   វត្តខ្មួញ ដើម្បីយកខ្សែលួស (កាប) មកឲ្យគេនៅចំណុចកើតហេតុ ពេលជនរងគ្រោះមក ដល់ ចំណុចកើតហេតុ រកមើលសន្តិសុខ ដើម្បីសួរនាំតែមិនឃើញ ហើយជនរងគ្រោះ បាន ដាក់ខ្សែលួសចុះ រួចឈរនៅមុខឃ្លាំងកើតហេតុ ស្រាប់តែមានជនសង្ស័យ៣នាក់ខាងលើ ដើរចេញពីក្នុងឃ្លាំង មកខាងក្រៅ យកខ្សែលួចចូលក្នុងឃ្លាំង ហើយជនរងគ្រោះ បាន ដើរចូលទៅក្នុងឃ្លាំងតាម ក្រុមជនសង្ស័យ បាននាំគ្នាវាយទាត់ទាក់ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួស រួចជនសង្ស័យរុញជនរងគ្រោះ ចេញពីក្នុងឃ្លាំង ហើយជនសង្ស័យ បានបិតទ្វារឃ្លាំង រួចមកជនរងគ្រោះស្រែកឲ្យគេជួយ ស្របពេលនោះកម្លាំងល្បាត ប៉ុស្តិ៍គោកឃ្លាំង បានធ្វើការល្បាតដល់ចំណុចខាងលើ ឃើញហេតុការណ៍ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ យកមកធ្វើការសាកសួរនៅ ប៉ុស្តិ៍នគរបាលគោកឃ្លាងតែម្តង ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya