ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អាជីវកម្ម​ខ្សាច់​របស់​ក្រុមហ៊ុន​៣ ដឹកជញ្ជូន​ខ្សាច់​មិនអនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស បង្កការក្ដៅក្រហាយពីពលរដ្ឋ សង្ស័យជា​ប្រភព​ចំណូល ​​របស់ប្រធានមន្ទីរ​រ៉ែ​​​និង​ថាមពល ផេង វុ​ធ និងបក្ឋពួក ទើបមិនទប់ស្កាត់ នៅតាកែវ​  ||     ភ្ញាក់ផ្អើល ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ឈាង តុលា អាងខ្នង​បង្អែក​រឹងមាំ​នៅតែ​បន្តពុករលួយ ទោះបី​គម្រោង​លក់​ដី​រដ្ឋ​​របស់​ម​ន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ ជាច្រើន​កន្លែង ត្រូវសម្ដេចតេជោ បានបញ្ជារអោយបញ្ឈប់​  ||     សង្វៀន​បញ្ជល់មាន់ ​ឈ្មោះ សូ ឆ​ង ជា​ប្រភព​ចំណូល​សម្រាប់​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ នៅ កំពង​ស្ពឺ​  ||     លោក​ ហាន បើកសង្វៀនជល់មាន់និងអាប៉ោងចល័ត ចំនួន​៤កន្លែង តែមិនរំខានដល់អាជ្ញាធរខេត្តត្បូឃ្មុំ​  ||     លោក សុ​ត វ​ឌ្ឍ​នា កំពុង​សប្បាយ​ប្រមូល​លុយ​ពី​អាជីវកម្ម​កាយ​ថ្ម កាយ​ដី​លក់ យ៉ាង​សុខ​ស្រួល?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ព្រមទាំង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ​ធ្វើ​មិនដឹងមិនឮ​?

លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ព្រមទាំង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ​ធ្វើ​មិនដឹងមិនឮ​?

កំពង់ឆ្នំាង ៖ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ត្រាក់ទ័រ​ប្រមាណ​១០​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​បឹង​ព្រលូង និង​បឹង​ក្រចាប់ រាប់សិប​ហិកតា​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​មន្ត្រី​ជំនាញ​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេឃុំ​សំរោង​សែន និង​អភិបាលស្រុក​កំពង់លែង ទេនោះ​គឺ​គ្មាន​ជនល្មើស​ណា​ហ៊ាន​ប្រើប្រាស់​ត្រាក់ទ័រ​ជាច្រើន​គ្រឿង​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹង​ក្នុង​តំបន់ហាមឃាត់ ធ្វើសកម្មភាព ឈូសឆាយ ទន្រ្ទានយកចែកគ្នាលក់ នៅត្រង់ចំណុច បឹងក្បូន ខាងជើងបឹងរាំងទិល ចំណុច ក្រចាប់ ចំណុច បឹងព្រលូង ដែលស្ថិតក្នុង ភូមិ សំរោងសែន ឃុំ សំរោងសែន ស្រុក កំពង់លែងខេត្តកំពង់ឆ្នាំង  តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ​។ ចំណែក​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ព្រមទាំង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

ចំណែក​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​អតីត​ឡូត៍​នេសាទ​លេខ​១០​អា និង​តំបន់​៣ ក្នុង​ឃុំ​ស្វាយ​រំពារ ត្រូវ​ក្រុម​ឈ្មួញ​និង​អ្នកមាន​លុយ អ្នកមានអំណាច ប្រើ​ត្រាក់ទ័រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​រាប់រយ​ហិកតា​យ៉ាង​រលូន​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក ក៏ដូចជា​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​កំពង់លែង គឺជា​អ្នក​ឃុ​ប​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជាក់ស្ដែង​ការបង្ក្រាប​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​ឃុំ​ស្វាយ​រំពារ និង​ឃុំ​សំរោង​សែន នាពេល​កន្លងមក​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ហើយ​មិនបាន​ប៉ុន្មាន​ផង​បទល្មើស​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដដែល​។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្វាយ​រំពារ និង​ឃុំ​សំរោង​សែន ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់​។ ដោយហេតុថា​បច្ចុប្បន្ន​ប​ទ​ល្មើស​ប្រើ​ត្រាក់ទ័រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់ហាមឃាត់​នៅ​ឃុំ​ស្វាយ​រំពារ និង​ឃុំ​សំរោង​សែន បន្ត​កើតឡើង​យ៉ាងគំហុក​ហើយ​លោក ងិន ហ៊ិ​ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង និង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ មានការ​រិះគន់​ចំៗ​ថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​អា​ជ្ញ​ធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក និង​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល​ក្នុង​ខេត្តកំពង់ឆ្នាំង ទេនោះ​គឺ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក ក្នុងស្រុក​កំពង់លែង មិនកើត​ឡើង​យ៉ាង​រាលដាល​ដូច​សព្វថ្ងៃនេះ​ទេ​៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya