ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ, សិល្បៈ-កម្សាន្ត » សុខ ស្រី​នាង អាណិកជន​ខ្មែរ​នៅ​អាមេរិក​តាម​ចែចូវ​ ​

សុខ ស្រី​នាង អាណិកជន​ខ្មែរ​នៅ​អាមេរិក​តាម​ចែចូវ​ ​

ភ្នំពេញ​៖​បន្ទាប់ពី​ជួប​រឿង​បរាជ័យ​ក្នុង​ជីវិត​ស្នេហា អ្នក​មេម៉ាយ​ក្តៅ​ស្រួយ​នាង សុខ ស្រី​នាង បាន​ផ្តើម​ចូលខ្លួន​ជាថ្មី​ឡើងវិញ​ជាមួយ​ការងារ​សិល្បៈ​។ កាលពី​ខែមីនា ឆ្នាំ​២០១០ សុខ ស្រី​នាង បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​តារាចម្រៀង​ដូចគ្នា គឺ​លោក ស៊ី សុវត្ថិ ។ ប៉ុន្តែ​ចំណងអាពាហ៍ពិពាហ៍​រវាង​អ្នក​ទាំងពីរ ត្រូវបាន​បញ្ចប់​ទៅវិញ​កាលពី​ចុងឆ្នាំ​២០១១ ។​
​ក្រោយពី​ពពក​ខ្មៅ បាន​រសាត់​ចេញទៅ​បាត់​ពន្លឺជីវិត​ថ្មី ក៏បាន​ឈានចូល​មកដល់​សម្រាប់​អ្នក​មេម៉ាយ​វ័យក្មេង​រូប​ស្រស់ សុខ ស្រី​នាង​បានចាប់ផ្តើម​មាន​ពន្លឺ​ជាថ្មី​ម្តងទៀត ក្រោយ​ពេលដែល​អ្នក​មេម៉ាយ​រូបនេះ​បានបង្ហាញ​ខ្លួន​ក្នុង​វិថី​សិល្បៈ​ឡើងវិញ ហើយក៏​ត្រូវបាន​បុរស ជា​អ្នកមាន​ទ្រព្យ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ប៉ងប្រាថ្នា​ចូល​គ្រង​បេះដូង ព្យាបាល​ដំបៅ​ស្នេហ៍​ចាស់​។​
​ក្រោ​ពេល​វិល​ត្រឡប់មក​ចាប់យក​អាជីព ជា​អ្នកសិល្បៈ​ដោយ​ជ្រក​ក្រោម​ផលិតកម្ម សាន់​ដេ ជាថ្មី​របស់​អ្នកចម្រៀង មេម៉ាយ​រូបនេះ​ត្រូវបាន​មហាជន​មើលឃើញថា ជីវិត​របស់​នាង​ហាក់​កាន់តែ​មានការ​បោះជំហាន​ទៅមុខ​ជាមួយនឹង​ក្តីសង្ឃឹម​សាជាថ្មី​។ ជាងនេះទៅទៀត វត្តមាន​របស់ សុខ ស្រី​នាង​នៅលើ​វិថី​សិល្បៈ ក៏​អាចធ្វើ​ឲ្យ​នាង​សំឡឹង​ឃើញ​ជាថ្មី​ឡើងវិញ​ចំពោះ​ការជ្រើសរើស​គូ​អនាគត​ដ៏​ល្អប្រសើរ​ផងដែរ​។​
​ស្របពេល​នៃ​ការ​ឈោង​ចាប់យក​អាជីព​សិល្បៈ​ឡើងវិញ​នេះ អ្នក​មេម៉ាយ​ចាយ​រូប​ស្រស់ សុខ​ស្រី​នាង ក៏​ផ្តើម​រង​នូវ​ព័ត៌មាន​អាស្រូវ​ស្នេហា​ជា​បន្តបន្ទាប់​មិន​ខុសពី​តារា​ស្រីៗ​ឯទៀត​នោះឡើយ​។ ប៉ុន្តែ​រឿងរ៉ាវ​ដែល​តែង​លេចឡើង​ទាំង​ប៉ុន្មាន​នោះ​មិនបាន​ធ្វើឱ្យ​នាង ខ្វាយខ្វល់​យកចិត្តទុកដាក់ នៅក្នុង​អារម្មណ៍​នោះឡើយ​។​ផ្ទុយទៅវិញ ប្រែក្លាយជា​រឿង​មួយ ធ្វើឱ្យ​នាង​កាន់​តែមាន​ប្រជាប្រិយភាព​លេចធ្លោ​ជាង​មុន​ទៅទៀត​។​
​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី តែងតែ​គេច​មិន​ផុត​ឡើយ​ចំពោះ​ពាក្យ​និយាយ​ខ្សឹបខ្សៀវ​គ្នា ជុំវិញ​ការចាប់ផ្តើម​សាង​ជីវិត​ស្នេហ៍​ថ្មី​របស់​តារា​ស្រី ងារ​ជា​មេម៉ាយ​ក្តៅ​ស្រួយ សុខ ស្រី​នាង ។​ថ្មីៗ​នេះ​មាន​ប្រភព​ជិតស្និទ្ធ​នឹង សុខ ស្រី​នាង បាន​លួច​បង្ហើប​ឱ្យដឹងថា បច្ចុប្បន្ន​មាន​បុរស​រូប​សង្ហា កូនកាត់​ខ្មែរ​-​អាមេរិក​ម្នាក់​វ័យ​ជិត ៤០​ឆ្នាំ បាន​នឹង​កំពុងតែ​ចាប់អារម្មណ៍​ខ្លាំង មកលើ​តារា ស្រី សុខ​ស្រី​នាង ក្រោយពេល​ដឹងថា អ្នក​មេម៉ាយ​រូបនេះ នៅ​ពុំទាន់​មាន​បុរស​ណា​ម្នាក់​ក្រសោប​បេះដូង​នៅឡើយ​។​
​ប្រភព​បាន​និយាយទៀតថា បុរស​អាណិកជន​ខ្មែរ​-​អាមេរិក​ម្នាក់​នោះបាន​ពេញចិត្ត​ពេញ​ថ្លើម​នាង​យ៉ាងខ្លាំង ហើយ​រាល់ថ្ងៃ​ក៏​កំពុងតែ​តាម​យកចិត្ត​ដើម្បី​សុំ​សេចក្តីស្រឡាញ់​ពី​តារា​ស្រី​រូបនេះ ។ បុរស​នោះ​មានបំណង​ចង់បាន សុខ​ស្រី​នាង ធ្វើជា​គូគាប់ យ៉ាងពិត​ប្រាកដ ដោយ​ស្របច្បាប់​ហើយ​កំពុង​ព្យាយាម​តាម​លួងលោម ចង់បាន​សេចក្តីស្រឡាញ់ ។ ក៏ប៉ុន្តែ​នៅត្រង់ថា តើ​ស្រី​នាង យល់ព្រម​ទទួលយក ស្នេហា​ជា​លើក​ទី​២ ឬមួយ​ក៏​អត់ ?៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya