ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » អ្នកបើកបរ យានយន្តនិងអ្នករួមដំណើរ មានផ្ទុកសារធាតុ ញៀន ២៥នាក់ សមត្ថកិច្ចសំរេច … នៅបន្ទាយមានជ័យ

អ្នកបើកបរ យានយន្តនិងអ្នករួមដំណើរ មានផ្ទុកសារធាតុ ញៀន ២៥នាក់ សមត្ថកិច្ចសំរេច … នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖   នៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងការិយាល័យ នគរបាល ចរាចរណ៍ សហការជាមួយ ការិយាល័យនគរបាល សណ្តាប់ធ្នាប់ , ការិយាល័យនគរបាល ប្រយុទ្ធប្រឆាំងគ្រឿងញៀន , ការិយាល័យ នគរបាលអន្តរាគមន៍ និងសហការជាមួយកម្លាំង នៃ អធិការដ្ឋាននគរបាលស្រុក/ក្រុង ចំនួន ០៣ (ក្រុងប៉ោយប៉ែត , ស្រុកព្រះនេត្រព្រះ , ស្រុកមង្គលបូរី ) បានចុះត្រួតពិនិត្យលើអ្នកបើកបរ យានយន្ត គ្រប់ប្រភេទ រួមទាំងអ្នករួមដំណើរ ដើម្បីធ្វើតេស្តរកអ្នកមានផ្ទុកសារធាតុ ញៀន និងមានផ្ទុកជាតិអាល់គុល ចំនួន ៣គោលដៅ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ។
គោលដៅទី ១ លើផ្លូវជាតិ លេខ ៥ ត្រង់ចំណុច មុខប៉ុស្តិ៍នគរបាលរដ្ឋបាល និមិត្ត ក្រុងប៉ោយប៉ែត ។
គោលដៅទី ២ លើផ្លូវជាតិ លេខ ៦ ត្រង់ចំណុច ភូមិរហាល ស្រុកព្រះនេត្រព្រះ
គោលដៅទី ៣ លើផ្លូវជាតិ លេខ ៥ ត្រង់ចំណុច ស្ពានក្រឡ ស្រុកមង្គល បូរី
ដោយត្រួតពិនិត្យយានយន្តសរុប ទាំង ០៣គោលដៅ ចំនួន ១៣០គ្រឿង

លទ្ធផលនៃការ ត្រួតពិនិត្យ រកឃើញ ដូចខាងក្រោម ៖
-អ្នកបើកបរ រថយន្ត ធំ មានផ្ទុកសារធាតុញៀន ចំនួន ០៤នាក់
-អ្នករួមដំណើររថយន្តធំ មានផ្ទុកសារធាតុញៀន ចំនួន ១៤នាក់ (ព្រូ)
-អ្នកបើកបររថយន្តក្រុង មានផ្ទុកសារធាតុញៀន ចំនួន ០២នាក់
-អ្នកបើកបររថយន្តតូច មានផ្ទុកសារធាតុញៀន ចំនួន ០៣នាក់
-អ្នកបើកបរម៉ូតូ មានផ្ទុកសារធាតុញៀន ចំនួន ០២នាក់

សរុប នៃការត្រួតពិនិត្យ ៖
-អ្នកបើកបរ យានយន្ត និងអ្នក រួមដំណើរ ដែលមានផ្ទុកសារធាតុ ញៀន មានចំនួន ២៥នាក់ ។ -អ្នកបើកបរ យានយន្ត និងអ្នក រួមដំណើរ ដែលផ្ទុកជាតិអាល់គុល (គ្មានទេ)៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya