ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ ​យ៉ាង​ពេញបន្ទុក​

អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ ​យ៉ាង​ពេញបន្ទុក​

ក្រចេះ ៖ សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តក្រចេះ បាន​កត់សម្គាល់ថា រយៈពេល​មួយខែ​កន្លងទៅនេះ​ក្រុម​ឈ្មួញ​ជាច្រើន​នាក់​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រំប្រទល់​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ក្រុង​ក្រចេះ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​ពេញបន្ទុក​។ មជ្ឈដ្ឋាន​នានា​បាន​រិះគន់ថា លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ ក៏ដូចជា​លោក ទ្រី សុភ័ក្ត្រ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ មិន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ខេត្តក្រចេះ យ៉ាង​គគ្រឹកគគ្រេង​នោះទេ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​ជាម​ន្ត្រី​យោធា​ឈ្មោះ ស៊ា​ម គឹម​ទឹម ​បន្តធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តក្រចេះ ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។

បច្ចុប្បន្ន​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម ដែលជា​មន្ត្រី​យោធា​ខេត្តក្រចេះ និង​ជាម​នុស្ស​ជំនិត​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ណៃ តឹង​ឡឹង មេបញ្ជាការ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តក្រចេះ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​។ សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ឃុំ​ក្បាលដំរី បាន​ឲ្យ​ដឹងថា ក្នុង​មួយ​យប់​មាន​រ៉ឺម៉ក​និង​រថយន្ត​ដឹកឈើ​ចេញពី​មូលដ្ឋាន​នេះ​មិនតិចជាង​៤០​គ្រឿង​នោះទេ ហើយ​ក្នុង​មួយគ្រឿង​អាច​ផ្ទុក​បាន​ប្រមាណ​១០​ម៉ែត្រគូប​។ ការដែល​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា នគរបាល និង​សមត្ថកិច្ច​អាវុធហត្ថ​ជាដើម ទើប​ឈ្មួញ​រូបនេះ​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​។​

​ប្រភពពី​មន្ត្រី​យោធា​នៅក្នុង​ខេត្តក្រចេះ មួយចំនួន​បាន​ឲ្យ​ដឹងថា នៅ​ចំណុច​ភូមិ​ស្រែ​ស្បូវ ឃុំ​ក្បាលដំរី ស្រុក​សំឡូត ខេត្តក្រចេះ មាន​ទីតាំង​ស្តុក​ឈើ​ដ៏​ធំ​មួយកន្លែង​របស់​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម ដែលជា​មន្ត្រី​យោធា​ក្នុង​អង្គ​ភាពវរ​សេនា​តូច​លេខ​២ ដ័​មាន​ឥទ្ធិពល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ណៃ តឹង​ឡឹង មេបញ្ជាការ​យោធា​ខេត្តក្រចេះ ជា​បង្អែក​រឹងមាំ​របស់​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម ដូច្នេះហើយ​ទើប​ឈ្មួញ​ម្នាក់នេះ​ហ៊ាន​ចាត់តាំង​កូនចៅ​របស់ខ្លួន​ឲ្យ​ប្រើប្រាស់​រថយន្ត​និង​រ៉ឺម៉ក​ដឹកឈើ​ចេញពី​ឃុំ​ក្បាលដំរី យ៉ាង​ពេញបន្ទុក​តែម្តង​។ រាល់​សកម្មភាព​របស់​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម និង​បក្ខពួក​ក្នុងការ​ដឹកជញ្ជូន​ឈើ គឺ​ពុំមាន​ការរំខាន​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​សមត្ថកិច្ច​នគ​របាល និង​សមត្ថកិច្ច​អាវុធហត្ថ​នៅតាម​ដងផ្លូវ​នោះទេ ព្រោះ​ឈ្មួញ​ម្នាក់នេះ​រត់ការ​បើកផ្លូវ​ជាមុន​។ ដូច្នេះហើយ​រថយន្ត​សាំ​យ៉ុង រថយន្ត​កែច្នៃ និង​រ៉ឺម៉ក​ធំៗ​របស់​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម តែងតែ​ដឹកជញ្ជូន​ឈើ​ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង និង​ដឹកចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។​

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ដោយសារ​មាន​លោក ណៃ តឹង​ឡឹង មេបញ្ជាការ​យោធា​ខេត្តក្រចេះ ជា​បង្អែក​រឹងមាំ​ទើប​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តក្រចេះ ចូលទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង យ៉ាង​រលូន​ហើយ​ថែមទាំង​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​ផងដែរ​។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ដែល​ដាក់ចេញ​នូវ​វិធានការ​និង​បទបញ្ជា​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះ​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម ព្រោះ​មានការ​យោគយល់​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ណៃ តឹង​ឡឹង មេបញ្ជាការ​យោធា​ខេត្តក្រចេះ ដ៏​មាន​ឥទ្ធិពល​។ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្បាលដំរី បាន​ឲ្យ​ដឹងថា ឥឡូវនេះ​មេ​ឈ្មួញ ស៊ា​ម គឹម​ទឹម មន្ត្រី​យោធា​វរ​សេនា​តូច​លេខ​២ កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ឃុំ​ក្បាលដំរី ក្នុង​មួយ​យប់ៗ​ពី​៤០​ទៅ​៥០​រថយន្ត​កែច្នៃ​និង​រថយន្ត​សាំ​យ៉ុង ហើយ​មិនដែល​ឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ទាល់តែសោះ​៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya