ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » កម្មការិនី៦០នាក់ របួសធ្ងន់-ស្រាល គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកបន្តកន្ទុយគ្នា នៅស្វាយរៀង

កម្មការិនី៦០នាក់ របួសធ្ងន់-ស្រាល គ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកបន្តកន្ទុយគ្នា នៅស្វាយរៀង

ស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍ កាលពី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ យ៉ាងហោចណាស់ ក៏មាន កម្មការិនីបម្រើការ នៅរោងចក្រ យូលី ប្រមាណ៦០នាក់ បានរងរបួសធ្ងន់ស្រាល  នៅភូមិលាប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ នេះបើតាមការចេញផ្សាយរបស់ គេហទំព័រ unionwebs.org។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយរថយន្តស្ទូច១គ្រឿង រថយន្តហាយលែនឌ័រ១គ្រឿង និងរថយន្តសាំយ៉ុង២គ្រឿងដែលដឹកកម្មករ។

មុនពេលកើតហេតុ មានរថយន្តស្ទូច១គ្រឿងបើកឡើងមកលើផ្លូវជាតិ ដោយមិនមានអ្នកធ្វើចរាចរណ៍ ស្របពេលនោះ រថយន្តហាយលែនឌ័រ និងរថយន្តសាំយ៉ុងដឹកកម្មករ២គ្រឿងទៀត បើកមកវាក់នឹងរថយន្តស្ទូច ហើយក៏បុកបន្តកន្ទុយគ្នាតែម្ដង។

កម្មការិនីរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ និងមន្ទីរពេទ្យនៅទីរួមខេត្តស្វាយរៀងអស់ហើយ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya