ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » យុវជន២នាក់ បាក់ជើងនិងភ្លៅយុវជនម្នាក់ទៀតរបួសស្រាល ខណ:ជួបគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

យុវជន២នាក់ បាក់ជើងនិងភ្លៅយុវជនម្នាក់ទៀតរបួសស្រាល ខណ:ជួបគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

ភ្នំពេញ:  គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង០០នាទីរសៀល ថ្ងៃទី៣ខែ ខែមិថុនា ឆ្នាំ ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចទល់មុខ សុជាតា លក់គ្រឿងសង្ហារឹមគ្រប់ប្រភេទ ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ រាជធានី ភ្នំពេញ ។
យុវជនរងគ្រោះពីរនាក់មិនត្រូវបានស្គាល់ឈ្មោះនោះទេដោយម្នាក់បាក់ជេីងឆ្វេងនិងម្នាក់ ទៀតបាក់ភ្លៅឆ្វេងពួកគេទាំងពីរនាក់ជិះម៉ូតូNexពណ៌ខ្មៅ លាយស ពាកស្លាកលេខ ភ្នំពេញ  1GQ 8812។
យុវជនម្នាក់ទៀតឈ្មោះញ៉ាញ់ អាយុ២៥ឆ្នាំស្នាក់នៅភូមិត្រពាំងគោក ឃុំពងសត្វ ស្រុកឈូក ខេត្តកំពតជិះម៉ូតូម៉ាក់ហុនដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ពាក់ស្លាកលេខកំពត1O 0197។
ចំណែកអ្នកបើករថយន្តឈ្មោះហ៊ឹម លុន ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរបើករថយន្ត ដឹកដែកស្នាក់នៅឃ្លាំងដែកម៉ិញឡុង ក្នុងភូមិកើតហេតុខាងលើបើករថយន្តដឹកដែកម៉ាក់ ហ៊ីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3B 8557។

នៅមុនពេលកើតហេតុគេឃើញ ម៉ូតូពីរគ្រឿងខាងលើធ្វើដំណើរតាមផ្លូវជាតិលេខ ៦អា ក្នុងទិសដៅពីជើងទៅត្បូង ។នៅពេលធ្វើដំណើរ មកដល់ចំណុច កើតហេតុ ក៏ស្រាប់តែ មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយខាងលើបើកបញ្ច្រាស់ផ្លូវយ៉ាងលឿនពីត្បូងទៅជើងបំណង បត់ស្តាំឆ្លងផ្លូវក៏បានបុកគ្នាជាមួយម៉ូតូម៉ាកNEXពេញទំហឹងបណ្តាលឲ្យយុវជន២នាក់ម្នាក់ បាក់ជេីងឆ្វេងនិងម្នាក់បាក់ភ្លៅឆ្វេង។ ភ្លាមៗនោះម៉ូតូម៉ាកហុនដាឌ្រីមខាងលើ បានគេចចេញក៏ដួលរងរបួសស្រាល។

ជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ខាងលើត្រូវបានបញ្ជូនទៅមន្ទីពេទ្យសម្ភពរស្មីរួចសមត្ថកិច្ច មូលដ្ឋានបានទៅដល់ទាក់ទងមត្ថកិច្ចជំនាញធ្វើការវាស់វែងយកម៉ូតូនិងរថយន្តខាងលើរួម ទាំងតៃកុងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញដើម្បីដោះស្រាយតាមច្បាប់ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya