កំពង់ស្ពឺ ៖ កាលពីវេលាម៉ោង៩និង ៣០នាទីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិព្រែកក្តី ឃុំធម្មតាអរ ស្រុកសំរោងទង ។
ហេតុការណ៍ ផ្ទុះអាវុធនេះ មិនបណ្តាលឱ្យអ្នកណាម្នាក់រងរបួសនោះទេ ក្រោយកើតហេតុក្រុមចោរបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្ត២គ្រឿង និងម៉ូតូ៤គ្រឿងនៅកន្លែងកើតហេតុ ។
ការផ្ទុះអាវុធកើតឡើង បន្ទាប់ពីសមត្ថកិច្ចដឹងថា ក្រុមចោរប្លន់ខាងលើបម្រុងធ្វើសកម្មភាពប្លន់នៅក្នុង ភូមិសាស្ត្រខេត្តកំពង់ស្ពឺនិងជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចតាមដានយូរ មកហើយ ។
ប្រភពបន្តទៀតថា ដោយដឹងថាសមត្ថកិច្ចតាមពីក្រោយក្រុមចោរប្លន់បានបាញ់រះមកលើក្រុមសមត្ថកិច្ចរួចរត់គេចខ្លួនបាត់តែម្តង ។
ក្រុមចោរទាំង៦នាក់នោះត្រូវសមត្ថកិច្ច ស្គាល់អត្តសញ្ញាណ២នាក់ហើយទី១-ឈ្មោះខេង ពិសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ និងទី២- ឈ្មោះ សួន វិចិត្រ ភេទប្រុស អាយុ២២ឆ្នាំ ជនសង្ស័យទាំង២នាក់នេះមានទីលំនៅភូមិ-ឃុំកើតហេតុ ខាងលើ ។ ចំណែកឯជនសង្ស័យ៤នាក់ទៀតសមត្ថកិច្ចស្រុកសំរោងទងកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕