ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ស្លាប់និងរបួសធ្ងន់ស្រាល នៅតាកែវ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ស្លាប់និងរបួសធ្ងន់ស្រាល នៅតាកែវ

តាកែវ: កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចផ្លូវក្រាលកៅស៊ូគ្មានលេខ ភូមិចំណោម ឃុំចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ម៉ូតូម៉ាកអាយខន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS-0814 បើកបរដោយឈ្មោះ ចាន់ ភក្រ្តា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ របួសធ្ងន់ មិនពាក់មួកសុវត្ថិភាព ធ្វើដំណើរពីត្បូងរួចបត់ឆ្វេង រួមដំណើរជាមួយឈ្មោះ ជ័យ ង៉ែត ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងអង្គ ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ របួសស្រាល។

ម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-8610 បើកបរដោយឈ្មោះ ឃួន កេង ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ របួសធ្ងន់ស្លាប់ពេលបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់ ចំណែកសព ត្រវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស ត្រូវបានរថយន្តដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya