ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » ទីបំផុត ! តុលាការ សម្រេចឃុំខ្លួន មន្រ្តីយោធាដែលបាញ់ ៤គ្រាប់ ផ្អើលនៅខារ៉ាអូខេ B Gold នៅកណ្តាល

ទីបំផុត ! តុលាការ សម្រេចឃុំខ្លួន មន្រ្តីយោធាដែលបាញ់ ៤គ្រាប់ ផ្អើលនៅខារ៉ាអូខេ B Gold នៅកណ្តាល

(កណ្តាល)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន មន្រ្តីយោធាដែលបាញ់៤គ្រាប់ ផ្អើលនៅខារ៉ាអូខេ B Gold ដាក់ពន្ធនាគារខេត្តកណ្តាលជាបណ្តោះអាសន្នហើយ។

មន្រ្តីយោធារូបនេះ មានឈ្មោះ សាន សុច អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលត្រូវបានអាវុធហត្ថខេត្តកណ្ដាល បានបញ្ជូនទៅកាន់តុលាការខេត្តកណ្តាល នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោង ៨៖៣០នាទីយប់ នៅចំណុចខារ៉ាអូខេ B-Gold ភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ តែក្រោយកើតហេតុ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនតែម្តង។

វត្ថុតាងមួយចំនួន ត្រូវបានសមត្ថកិច្ចរកឃើញនៅកន្លែងកើតហេតុ ដែលក្នុងនោះមាន ស្រោមកាំភ្លើងពណ៌ខ្មៅចំនួន០១, សោរ ម៉ូតូ១ចង្កោម (កូនសោរម៉ូតូ១, កូនសោររថយន្ត១ តេឡេរថយន្ត១)។ ជននេះ បានបើកាំភ្លើងខ្លី ម៉ាកឡុក ផ្ទុកគ្រាប់ចំនួន០៤ តែបានបាញ់ផ្ទុះ អស់៣គ្រាប់ (លេខA-USA 9MM-LUGER) ។

នៅមុនកើតហេតុ បុរសខាងលើបានជិះម៉ូតូ C125 ពណ៌ខ្មៅ ស៊េរី២០១៩ ចូលផឹកស៊ីច្រៀងខារ៉ាអូខេ B Gold បន្ទប់លេខ888 ជាមួយមិត្តភក្តិប្រុស០២នាក់ទៀត មិនស្គាល់ឈ្មោះ។ បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នាហើយ គេឃើញជនសង្ស័យ ដើរចេញមកក្រៅហាងចាក់កែបម៉ូតូយកកាំភ្លើងខ្លីម៉ាកឡុក ពណ៌ខ្មៅ យកដើរចូលទៅបាញ់ ក្នុងហាងខាងលើ ចំនួន ០៣គ្រាប់។ ពេលនោះជនសង្ស័យបានស្រែកថា «អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងាប់!! រួចហើយក៏ជិះម៉ូតូតាមផ្លូវ១១៥ ទៅទិសខាងលិច រួចក៏បាញ់ឡើងលើ០១គ្រាប់ទៀត គេចខ្លួនបាត់តែម្តង»។ លុះដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ជនបង្កបានប្រគល់ខ្លួនជូនអាវុធហត្ថខេត្តកណ្តាល ដើម្បីទទួលទោសតាមច្បាប់ផងដែរ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya