ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងនៅក្នុងសន្និសីទសារព័ត៍មាន នៅព្រះសីហនុ

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ថ្លែងនៅក្នុងសន្និសីទសារព័ត៍មាន នៅព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៍មាន កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះដែលជាការបង្ហាញមុខជនដៃដល់សម្លាប់ក្មេង២នាក់ ក្នុងស្រុកព្រៃនប់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថាជនសង្ស័យត្រូវបានលោកសួរនាំផ្ទាល់ និងត្រៀមកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៌ទោស្នងការ បានដកស្រង់យកចម្លើយជនដៃដល់រូបនេះមក បញ្ជាក់ អោយដឹង ក្រោយការសួរចម្លើយផ្ទាល់ថា នេះមិនមែនជា បទល្មើសលើកទី១នេះឡើយ ដោយរូបគេធ្លាប់បានប្រព្រឹត្តបទល្មើសបែបនេះកាលពីពេលកន្លងទៅផងដែរ ក្នុងនោះរហូតមានការជាប់ ពន្ធនាគារទៀតផង។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ឲ្យដឹងថា អំឡុងឆ្នាំ២០០១-២០០២ ជននេះបានចាប់រំលោភគេនៅស្រុកកំណើត ប៉ុន្ដែមិនបានសម្រេច រួចហើយបាន រត់គេចខ្លួនចេញពីស្រុកកំណើត ទៅធ្វើជាកម្មករ សំណង់នៅព្រែកលាប ហើយបានលួចខ្សែភ្លើងរហូតម្ចាស់ប្តឹងចាប់ដាក់ពន្ធនាគារ។ ក្រោយចេញពី ពន្ធនាគារជននេះបានទៅខេត្តពោធិ៍សាត់ ក៏ជួបប្រពន្ធរបស់ខ្លួននេះ ដែលជាស្ដ្រីមេម៉ាយ កូន៥នាក់។ បន្ទាប់មកពួកគេទាំងពីរនាក់ បានចេញមកធ្វើសំណង នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុនបន្ដទៅធ្វើដំណើរនៅក្រុងបាវិត ខេត្តស្វាយរៀង នៅដើមឆ្នាំ២០១៨។

ពេលនៅក្នុងក្រុងបាវិត ជនម្នាក់នេះក៏បានចាប់រំលោភយុវតីម្នាក់ អាយុខ្ទង់១៤-១៥ឆ្នាំ រួចគេចខ្លួនជាមួយប្រពន្ធទៅធ្វើជាកម្មករសំណងនៅកន្លែងកើតហេតុ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មុនពេលកើតហេតុជនដៃដល់រូបនេះ អង្គុយផឹកស្រាស នៅផ្ទះបានកន្លះលីត្រ ក៏ប្រើឲ្យប្រពន្ធរបស់ខ្លួន ជាស្ដ្រីមេម៉ាយកូន ៥នាក់ ទៅទិញពងទាកូនសម្រាប់ក្លែម។ ដោយសារតែប្រពន្ធទៅយូរពេក ខ្លួនបានបន្ដផឹកស្រារហូតដល់មួយលីត្រកន្លះ រួចក៏ដើរទៅតាមប្រពន្ធ ពេលឃើញក្មេងស្រីរងគ្រោះនៅក្នុងផ្ទះក៏ចូល ទៅចាប់រំលោភ ទាំងកម្រោល និងប្រើហិង្សារសម្លាប់បំបិទមាត់ ពេលនោះកុមារាជា ប្អូនបានឃើញ ដូច្នេះក៏ស្រែចយំ ជនសង្សយ័ក៏បានទះកំផ្លៀង៥-៦ដៃ ហើយទាត់ផ្ទប់ជញ្ជាំងស្លាប់មួយរំពេច មុននាំប្រពន្ធគេចខ្លួនទៅកាន់ស្រុកកំណើត នៅឯស្រុកមេសាង ខេត្តព្រៃវែង។
សូូមបញ្ជាក់ថា ជនដៃដល់ មាង វិចិត្រ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី នៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់។ ជននេះត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅរសៀលថ្ងៃទី២មិថុនា នៅស្រុកមេសាង ខេត្តព្រៃវែង។
អំពើឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ដោយ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុជិត១០ឆ្នាំ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya