ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ឆែកឆេរឃើញគ្រឿងញៀនប្រមាណជាង 10 គីឡូក្រាមក្នុងឡាន ជនជាតិចិនដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

ឆែកឆេរឃើញគ្រឿងញៀនប្រមាណជាង 10 គីឡូក្រាមក្នុងឡាន ជនជាតិចិនដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅភ្នំពេញ

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តសេរីទំនើបបង្កគ្រោះថ្នាក់ចរាចរណ៍ បុក   រ៉ឺម៉កកង់បី ឥណ្ឌាក្រឡាប់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១និង៣០នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ចំណុចស្តុបរោង កុនលុច្ស ស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតតហេតុ គេបានឃើញបុរសម្នាក់ និង ស្ត្រីម្នាក់បានបើករ៉ឺម៉កកង់បី ឥណ្ឌា ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង ១M-១៥៧៤ ធ្វើដំណើតាមបណ្ដោយមហាវិថីព្រះនរោត្តម ទិសដៅពីកើតទៅលិច បានឈប់រងចាំស្តុប ខណៈពេលនោះក៏ស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាក លុច្ស ស៊ីស RX350 ពណ៌ខ្មៅ ពាក់ស្លាកលេខ ២AW-៤៣៣២ បើកបរដោយបុរសជនជាតិម្នាក់ បានធ្វើដំណើរមកពីក្រោយបុកពេញទំហឹង អូសរ៉ឺម៉កកង់បីជាច្រើនម៉ែត្រ បណ្ដាលឲ្យក្រឡាប់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ រថយន្តបង្កបានព្យាយាមបើករត់គេចរហូតដល់ផ្សារតាប៉ាង ផ្លូវលេខ១៣៦ ទើបត្រូវបានប្រជាពលរដ្ឋដេញឃាត់បានែម្តង និង វ៉ៃម្នាក់មួយដៃមួយទើបបណ្ដាល ឲ្យរងរបួសបែកមាត់។

 

ជាក់ស្ដែងនៅពេលដែលសមត្ថកិច្ចបាននាំខ្លួនជនបង្ក​ ដែលជាជនជាតិចិន​ បើករថយន្តម៉ាក lexus RX350 ពណ៌ខ្មៅតែពាក់ស្លាកលេខក្លែងក្លាយ នោះមកដល់អធិការដ្ឋាន នគរបាលខណ្ឌ ដូនពេញ​ និងបានធ្វើការឆែកឆេរ ហើយប្រទះឃើញគ្រឿងញៀនមួយកាតាប​ប្រមាណជាជាង 10គីឡូក្រាម​ បន្ទាប់ពីឃើញគ្រឿងញៀនជាច្រើនគីឡូ​ ភ្លាមៗនោះ​ លោក​ ទៀង​ ចាន់សា​ អធិការខណ្ឌដូនពេញ​  ហាមអ្នកសារពត៍មានមិនអោយថតនិងបណ្តេញ អ្នកពត៍មាន ចេញមកឈចាំក្រៅរបង​ ដោយប្រើសំដីមិនសមរម្យ​ ​ ហាក់បីដូចជាមានការលាក់លៀម​ ​ ដោយករណីឆែកឆេរឃើញគ្រឿងញៀននេះ គឺនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍និង ឈានដល់ធ្វើការឃាត់ឆែកឆេរឃើញគ្រឿងញៀនដោយចៃដន្យ​ ជាង១០គីឡូ​ នេះដោយ សារតែជនជាតិចិនធ្វើការបើកបររថយន្តលុច្សស៊ីស RX 350 ស្លាកលេខក្លែងក្លាយ ហើយរថយន្តទំនងជាអត់ពន្ធ​ បើសិនជាជនជាតិចិនមិនបង្កគ្រោះថ្នាក់ចរាចរណ៍ទេ​ គ្រឿងញៀនជាច្រើនគីឡូនេះ​ គ្រឿងញៀនជាច្រើនគីឡូនេះ​ ក៏មិនអាចឃាត់បានដែរ​ ហើយមិនដឹងថាគ្រឿងញៀនទាំងអស់នេះនឹងចរាចរណ៍ដល់ទីណានោះទេ​ សូម្បីតែ ជនជាតិចិនបើករថយន្តស្លាកលេខក្លែងក្លាយ​ គ្មានបាកូត​ គ្មានទាំងប័ណ្ណ​ បើបរ​ បើកពេញផ្លូវទៅហើយ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya