ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||     លោក ខាត់ សារ៉ាត់ មេនគរបាលអន្តោប្រវេសន៍ច្រកបាវិតប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំងជាងមុន​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ប៉ុនប៉ងរំលោភលើក្មេងស្រី វ័យទើបតែ04ឆ្នាំ ហើយរត់គេចខ្លួនបាត់ …. នៅកណ្តាល

បុរសម្នាក់ប៉ុនប៉ងរំលោភលើក្មេងស្រី វ័យទើបតែ04ឆ្នាំ ហើយរត់គេចខ្លួនបាត់ …. នៅកណ្តាល

កណ្តាល៖  ករណីនេះ កើតហេតុនៅថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខឆ្នាំកុរ​ ឯសក័​ ព.ស២៥៦៣​ ត្រូវថ្ងៃទី៣០ខែ០៥ ឆ្នំា២០១៩​ វេលាម៉ោង២២និង១០នាទីយប់ នៅចនុចភូមិថ្កុល ឃុំត្រើយស្លា​ ស្រុកស្អាងខេត្តកណ្តាល។
​ ជនរងគ្រោះ ឈ្មោះ​ ច រ ស ភេទស្រី អាយុ ០៤ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុក នៅភូមិថ្កុល​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល។

ជនសង្ស័យ៖ ឈ្មោះ​ លី​ វុត្ថា​ ភេទប្រុស​ អាយុ​ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ​ថ្កុល​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល មុខរបរ​ កសិករ (​គេចខ្លួន)។
វត្ថុតាងចាប់យក៖ ទូរស័ព្ទ ០១គ្រឿង និងអាវដៃ​ខ្លី ពណ៍ខ្មៅ​ លាយខៀវ ចំនួន០១ ។

សភាពរឿងហេតុ៖នៅថ្ងៃទី​ ខែឆ្នាំ​ វេលាម៉ោងកើតហេតុខាងលើ​ ឈ្មោះ​ ច រ ស បានទៅដេកនៅក្នុងមុង សំយ៉ាបខាងមុខផ្ទះ ជាមួយជីដូនឈ្មោះ អោក វ៉េតតែ ប៉ុន្តែជីដូនមិនទាន់ចូលដេកជាមួយទេ ។ ពេលនោះជីដូន បានឮសំលេងចៅស្រែកចេញពីក្នុងមុង ក៏ស្ទុះរត់ទៅមើលចៅ ស្រាប់តែឃើញឈ្មោះលី វុត្ថា កំពុងនៅក្នុងមុងហើយស្ទុះរត់គេចខ្លួន ដោយបន្សល់នៅទូរសព្ទ័ ០១គ្រឿង និងអាវ០១ ។
សូមបញ្ជាក់ថា លុះដល់ថ្ងៃទី ០២.០៦.២០១៩​ វេលាម៉ោង​ ១១.៤៣នាទី ទេីបម្តាយ​ និងឪពុកជនរងគ្រោះ​ បានមកប៉ុស្គិ៍ នគរបាលរដ្ឋបាលត្រើយស្លា ដើម្បីឲ្យជួយធ្វើកិច្ចសន្យា បញ្ចប់រឿង កុំឲ្យមានគុំនំគួនគ្នាដោយភាគីសងខាងឯកភាពគ្នាសងលុយ ២៥០ដុល្លា ឲ្យទៅជនរងគ្រោះ ហើយមិនប្ដឹងផ្ដល់អ្វីឡើយ ។
ករណីនេះ ក្រោយទទួលបានព័ត៌មានកំលាំងជំនាញនគរបាលស្រុក កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya