ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » របាយការណ៍ជូន ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ហើយក៏ជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានជ្រាបជាព័ត៌មាន

របាយការណ៍ជូន ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ហើយក៏ជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានជ្រាបជាព័ត៌មាន

កំពង់ឆ្នំាង ៖ យោងតាម សេចក្តីរាយការណ៍ របស់ កូនចៅសហគមន៍ នេសាទ និងប្រជាពលរដ្ឋ
ដែលពួកគាត់រស់នៅក្នុង ឃុំ ស្វាយរំពារ ស្រុកកំពង់លែង បានឲ្យដឹងថា ដោយមានប្រជា ពលរដ្ឋជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនាំគ្នាទៅ កាប់ឆ្ការគាស់រាន ដីព្រៃលិចទឹក រាប់សិប ហិកតា ជាច្រើនកន្លែងនៅក្នុងកន្លែងអភិរក្សត្រីមេពូជ ឡូត៍ លេខ ១០A ស្តីដង្គង បច្ចុប្បន្ន គេហៅកន្លែង អភិរក្សលេខ ៧A ដែលស្ថិតក្នុងភូមិជើងគ្រុស ឃុំ ស្វាយរំពារ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។

 

ដោយពួកគាត់បានឃើញអ្នកមានលុយមានអំណាច ធ្វើសកម្មភាព ឈូសឆាយទន្រ្ទាន យកចែកលក់គ្នាជារៀងរាល់ឆ្នាំដោយពុំមានសមត្ថកិច្ចជំនាញណាម្នាក់ក្នុងស្រុកកំពង់លែង     ចុះធ្វើការនោះទេ ដូចជាដីព្រៃលិចទឹកដែលជាជំរកត្រីពងកូននៅ
ចំណុច ខាងជើងភ្នំ នគរទ្វីប ដែលគេហៅថា ទំនប់ថ្មី និង ព្រែកកន្ទប ដែលស្ថិត
ក្នុង ភូមិជើងគ្រុស ឃុំ ស្វាយរំពារ ដែលប្រជាពលរដ្ឋ និងកូនចៅសហគមន៍ នេសាទ

បានឃើញ ឈ្មោះ សៀង ស៊ីវ ដែលជាមេការត្រាក់ទ័រ ចុះធ្វើសកម្មភាព
នៅចំណុចខាងលើនោះជារៀងរាល់ថ្ងៃបច្ចុប្បន្នភាព រស់នៅភូមិក្នុង ឃុំ ស្វាយរំពារ
ហើយមាន ឈ្មោះ ស៊ុន រស់នៅភ្នំពេញជាអ្នកកាង ហើយ ឈ្មោះ ស៊ុន ប្រាប់ថា
លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែងជាអ្នកចេញច្បាប់ឲ្យធ្វើសកម្ម
ភាព ឈូសឆាយ លេខទូរស័ព្ទ ឈ្មោះ ស៊ុន ០៧០ ២២ ៤៤ ៤៧ ។

 

ប្រជាពលរដ្ឋមានការ ងឿងឆ្ងល់យ៉ាងខ្លាំង ប្រជាពលរដ្ឋពួកគាត់កន្លងមក
បានឃើញកម្លាំងចម្រុះចុះធ្វើការបង្ក្រាប ត្រាក់ទ័រ ជាច្រើនគ្រឿងនៅចំណុច
នគរទ្វីប តែត្រាក់ទ័រ ២ គ្រឿង របស់ ឈ្មោះ សៀង ស៊ីវ គេអត់ដែលឃើញបង្ក្រាប
នោះទេឃើញតែធ្វើសកម្មភាព ឈូសឆាយរាល់ថ្ងៃ ។ ហើយនៅចំណុច បឹងក្បូន
ខាងជើង បឹងរាំងទិលបាយឡៅ ដែលស្ថិតក្នុង ឃុំ សំរោងសែន ប្រជាពលរដ្ឋពួក
គាត់បានឃើញត្រាក់ទ័រ ២ គ្រឿង ធ្វើសកម្មភាព ឈូសឆាយ ដីព្រៃលិចទឹករាល់
ថ្ងៃ រហូតដល់មានទំនាស់ជាមួយប្រជាពលរដ្ឋទៀតផង ក៏គ្មានសត្ថកិច្ចជំនាញណា
ម្នាក់ហ៊ានបង្ក្រាបនោះទេ ម្ចាស់ត្រាក់ទ័រ ឈ្មោះ សៀង ចឹក បច្ចុប្បន្នភាព រស់នៅ
ភូមិ ដា ឃុំ ដា ស្រុកកំពង់លែង មេការ ឈ្មោះ សួរ សុង បច្ចុប្បន្នភាព រស់នៅភូមិ
ដា ឃុំដា ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងរាល់ថ្ងៃនេះសមត្ថកិច្ចជំនាញអត់ចាត់
វិធានការនោះទេ ។

 

ប្រជាពលរដ្ឋពួកគាត់ឃើញមានត្រាក់ទ័រ ដែលមាន ឈ្មោះ ខាងលើធ្វើសកម្មភាព
ឈូសឆាយ ទន្រ្ទានយក ដីព្រៃលិចទឹកជារៀងរាល់ថ្ងៃដោយគ្មានសមត្ថកិច្ចជំនាញ
ណាម្នាក់បង្ក្រាបទៅហួសមកហួស ទើបពួកគាត់មានការភ្ញាក់ផ្អើលនាំគ្នាទៅកាប់
ទន្រ្ទានដីព្រៃលិចទឹកនៅក្នុងកន្លែងអភិរក្សជារៀងរាល់ថ្ងៃ ដូច្នេះហើយសូម
ឯកឧត្តម អភិបាលខេត្ត ពិចារណាដោយកិត្តិបណ្ឌិតខ្ពស់ ព្រោះអីប្រជាពលរដ្ឋកំ
ពង់តែរង់ចាំមើលបណ្តើរ លួចកាប់ទន្រ្ទានបណ្តើរ តើសមត្ថកិច្ចជំនាញបង្ក្រាបធំ
មុន ឬ បង្ក្រាបតូចមុន..? ៕ចាំអ៊ុតមើលបន្ត

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya