ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយរឿង លោកនាយការិយាល័យប្រឆាំងគ្រឿងញៀន ស្តីទី រត់ការដោះលែងក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន៦នាក់ ជាថ្នូរនិងលុយរាប់ពាន់ដុល្លា​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង នានា ក្នុងខេត្តបន្ទាយមានជ័យ នៅតែមានឥទ្ធិពល ចរាចរណ៍ដដែល​  ||     ឈ្មួញរកស៊ីដឹកទំនិញខុសច្បាប់ តាមច្រករបៀង នៅតែមានឥទ្ធិពល នាំ ជ្រូក ហោះកាត់ ប៉ុស្តិ៍ កុងត្រូល សមត្ថកិច្ច ជំនាញ តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បានដដែល​  ||     លោក សែម សាមឿន មេប៉ុស្តិ៍វីរៈ៨៩១ ហៅប៉ុស្តិ៍ក្បាលស្ពាន និង លោក លឹម យូវេង បានឃុបឃិតគ្នា លួចនាំឥវ៉ាន់ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ​  ||     ដីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ត្រូវបានឈ្មួញឃុបឃិតគ្នាលក់បាត់ទៀតហើយ ក្រោមរូមភាពដោះដូរ«យកឆ្នាំងមាសដូរយកឆ្នាំងដី»​  ||   

» ព័ត៌មានជាតិ » បុរស២នាក់ រងរបួសធ្ងន់ ស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកបុកបុរសម្នាក់កំពុងបណ្ដើរម៉ូតូអស់សាំង ពីក្រោយពេញទំហឹង នៅស្វាយរៀង

បុរស២នាក់ រងរបួសធ្ងន់ ស្រាល ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកបុកបុរសម្នាក់កំពុងបណ្ដើរម៉ូតូអស់សាំង ពីក្រោយពេញទំហឹង នៅស្វាយរៀង

ខេត្តស្វាយរៀង៖  កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៨និង២៥នាទីយប់  បុរស២នាក់បានរងរបួសធ្ងន់ ស្រាល ដោយករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកបុកបុរសម្នាក់កំពុងបណ្ដើរម៉ូតូអស់សាំងពីក្រោយ លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែត្រ លេខ១២៧ និង១២៨ ស្ថិតក្នុងភូមិ ថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បុរសដែលបណ្ដើរម៉ូតូអស់សាំងរងគ្រោះមានឈ្មោះ ភេន រុណមករា អាយុ ២៣ឆ្នាំ មុខរបរ មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង រស់នៅភូមិតាជោរ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ។

ចំណែកភាគីម្ខាងទៀតមាន ឈ្មោះ សូ វៀន អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅ ភូមិ ក្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាក ហុងដាសេ ១២៥ (២០១៤) ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១B ៥០០៩ ខូចខាតយ៉ាងដំណំ ។

មុនកើតហេតុគេឃើញមានបុរសរងគ្រោះបណ្ដើរម៉ូតូពីលិចទៅកើត លើផ្លូវជាតិលេខ១ ដោយស្ថានភាពយប់ងងឹតផង ស្រាប់តែមានម៉ូតូមួយគ្រឿងចាប់ហ្វ្រាំងមិនទាន់ ក៏បុកផ្ទប់ពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក អ្នករងរបួសត្រូវបានសមត្ថកិច្ចជួយសង្គ្រោះដឹកមកសម្រាក ព្យាបាលនៅ មន្ទីរពេទ្យខេត្តស្វាយរៀង និងវាស់វែងព្រមទាំងអូសមធ្យោបាយទាំង២គ្រឿង មករក្សាទុកនៅអធិការក្រុងស្វាយរៀង ដើម្បីដោះស្រាយពេលក្រោយ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya