ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » សម្រេចផ្តន្ទាទោសបុរស ២នាក់ដាក់ពន្ធនាគារអស់មួយជីវិត និងស្ត្រីជាក្លើម្រាក់ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកមុន ករណីសម្លាប់អ្នកចងការប្រាក់

សម្រេចផ្តន្ទាទោសបុរស ២នាក់ដាក់ពន្ធនាគារអស់មួយជីវិត និងស្ត្រីជាក្លើម្រាក់ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកមុន ករណីសម្លាប់អ្នកចងការប្រាក់

ភ្នំពេញៈ  នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩នេះ ចៅកបរមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសបុរស ២នាក់ដាក់ពន្ធនាគារអស់មួយជីវិត និងស្ត្រីជាក្លើម្រាក់ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកមុន តាមមាត្រា២០០នៃក្រមព្រហ្មទ័ណ្ឌ ។

ជនជាប់ចោទដែលតុលាការផ្ដន្ទាទោស ទី១ឈ្មោះ កែវ សុផាត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ អ្នកលក់នំប៉័ង។ ជនជាប់ចោទ ទី២ឈ្មោះ សុខ ហេង ហៅ អេតចាយ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ អ្នករើសអេតចាយ។ និងជនជាប់ចោទ ទី៣ឈ្មោះ អាត អឿន ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរ អ្នកលក់នំប៉័ង។

ជនដៃដល់ទាំង៣នាក់ត្រូវតុលាការផ្តន្ទាទោស ពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តលើជនរងគ្រោះឈ្មោះ ខ្នើយ សឹង ភេទស្រី មុខរបរ ចងការប្រាក់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ យោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងសវនាការក្រុមជនជាប់ចោទបានសារភាពថា មូលហេតុដែលពួកគេបែកគំនិតប្លន់សម្លាប់ជនរងគ្រោះ ព្រោះតែជនរងគ្រោះ បានចងការប្រាក់ឲ្យឈ្មោះ អាត អឿន ចំនួន ២០ម៉ឺនរៀល ដោយគ្មានប្រាក់សង និងមើលឃើញថា ជនរងគ្រោះមានសម្ភារ អាចប្លង់យកទៅលក់បាន ទើបពួកគេធ្វើសកម្មភាពប្លន់ជនរងគ្រោះ នៅពេលពួកគេណាត់ជនរង គ្រោះឲ្យមកយកលុយជំពាក់។

នៅពេលសម្លាប់ជនរងគ្រោះរួច ពួកគេបានយកសម្ភាររួមមាន ម៉ូតូម៉ាកស្កុបពី១គ្រឿង,ទូរស័ព្ទ iPhone ២គ្រឿង,ខ្សែក,ក្រវិល,នាឡិកា និងសម្ភារមួយចំនួនទៀតចែកគ្នា។

ឃាត់ខ្លួនក្រុមជនជាប់ចោទខាងលើ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ពាក់ព័ន្ធករណី ឃាតកម្មលើជនរងគ្រោះរួចច្រកក្នុងកញ្ឆេនំប៉័ងយកទៅបោះចោលក្នុងលូទឹកស្អុយ តាមផ្លូវសឡា ក្បែរស្ថានីយ៍ប្រេងតេលា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើអោយមានការភ្ញាក់ផ្អើលនៅពេលដែលមានអ្នករើសអេតចាយម្នាក់ទៅទាញយកកញ្ឆេនំបុ័ងមកមើល៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya