ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » សង្វៀន​បញ្ជល់មាន់​រប​ស់ ហាក់ អេង គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​អាងខ្នងលោក​កុក ម៉ី​ន​

សង្វៀន​បញ្ជល់មាន់​រប​ស់ ហាក់ អេង គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​អាងខ្នងលោក​កុក ម៉ី​ន​

ប៉ោយប៉ែត​៖ សារព័ត៌មាន​ក្នុងស្រុក​ធ្លាប់បាន​ផ្សព្វផ្សាយ​ជាច្រើន​លេខ​មក ហើយ​អំពី​សង្វៀន បញ្ជល់មាន់​ដ៏​ល្បាញ​ល្បី​របស់លោក​ហាក់ អេង នេះ​មេកន្ទ្រាញ​ជា​ម្ចាស់​សង្វៀន​មាន់​ដ៏​មាន​ឥទ្ធិពល​ប្រចាំ​តំបន់​ជាយដែន ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​កំពុងតែ​ផ្គើន​នឹង​អនុសាសន៍​របស់​សម្តេច​តេ​ជោពេក​ហើយ​ព្រោះ​គេ​អាង​កាស៊ីណូ​ក៏​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​គ្មាន​អ្នកណា​បំបែក​បាន​។បើតាម​ប្រភពព័ត៌មាន​ពី​ក្រុម​អ្នកញៀន​នឹង​ល្បែង​កីឡា​បក្សី គេ​ដឹងថា សង្វៀនមាន់​របស់ ហាក់​អេង កំពុងតែ​ល្បីល្បាញ​ខ្លាំង​សម្បើម​ណាស់ ពីព្រោះ​មាន​អតិថិជន ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង នាំគ្នា​សំរុក ចូលមក​លេង​នៅ​សង្វៀន​នេះ​រាល់ថ្ងៃ ហើយ​លេង​សុទ្ធតែ​ដៃ​ធំៗ​ទៀតផង ការ​ភ្នាល់​មួយគូៗ​យ៉ាងហោចណាស់​ក៏​ចាប់​ពីមួយ​ម៉ឺន​បាត​ឡើងទៅ​ដែរ បើ​គូ​ពិសេស​វិញ​នោះ ដើម​ផាន់​រហូតដល់​ទៅ​០១​ពាន់​ដុល្លារ​ទៅមួយ​ម៉ឺន​ដុល្លារ​ឯណោះ​ក្នុង​មួយគូៗ​។

​ប្រភព​បាន​បន្តទៀតថា ការ​បញ្ជល់​ម្តងៗ​ក៏មាន​មន្ត្រីរាជការ មួយចំនួន​ចូល ទៅលេង​នៅ​ទី នោះដែរ​។​ក្រៅតែពី​អ្នកក្រុង​ប៉ោយប៉ែត​មកពី​ខេត្តបន្ទាយមានជ័យ​ក៏មាន ហើយ​មាន​រហូត​ដល់​អ្នក​ដែល​មកពី​ខេត្ត​ផ្សេងៗ​ដូចជា បាត់ដំបង សៀមរាប កំពង់ចាម ប៉ៃលិន​ ក្រុង​ភ្នំពេញ និង​មកពី​ជាយដែន វៀតណាម​ទៀតផង​។​ល​។  នាំគ្នា​សំរុកចូល​មកលេងនៅ​ទីនោះយ៉ាង​ភ្លូកទឹកភ្លូកដី ពីព្រោះ​តា​អេង តែងតែ​អួតថា​សង្វៀនមាន់ គាត់​មានច្បាប់ sic​។​លើសពីនេះទៅទៀត​នោះ ក្នុង​កម្មវិធី​បញ្ជល់​ម្តងៗ អ្នក​ចូល​ទស្សនា ត្រូវ​បង់លុយ​ចំនួន​ប្រាំ​ពាន់​រៀល  និង​ថ្លៃ​ផ្ញើ​ម៉ូតូ​ពីរពាន់​រៀល រថយន្ត​ប្រាំ​ពាន់​រៀល​។ កន្លងមក​ម្ចាស់​សង្វៀន​ខាងលើ​ក៏មាន ការលើក ទឹកចិត្ត​ដល់​អ្នក​មកលេង​ល្បែង​នៅ កន្លែង​នោះ​ផងដែរ ដោយ​មាន​​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដែល​ទឹកប្រាក់​រាប់ពាន់​ដុល្លារ ដូចជា​ខ្សែក្រវាត់​មួយ​មាន​តំលៃ​ជាង​មួយរយ​ដុល្លារ និង​ម៉ូតូ​ហុងដា​សេ​១២៥ ស៊េរី​ថ្មី ទៀតផង កាលពី​រយៈពេល​កន្លង​ទៅ​ដើម្បី លើកទឹកចិត្ត ដល់​អ្នក​ដែល​ឈ្នះ​បួន​គូ​ជាប់ៗ​គ្នា។

​ជុំវិញ​ករណី​ខាងលើនេះ អរិយធម៌​មិនអាច​សុំ​ការបំភ្លឺ​ពី​ម្ចាស់ សង្វៀន​ខាងលើ​បានទេ ប៉ុន្តែ​តា​អេង តែង​អួតថា សង្វៀន​បញ្ជល់មាន់​រប​ស់​គាត់​មានច្បាប់​។​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ ធ្លាប់បាន​ជ្រាបថា​មួយ​ម៉ាត់​ណា ក៏​ហាក់​អេង​យកឈ្មោះ​កាស៊ី​ណូ មក​គំរាម​គេឯង​ដែរ​។ គាត់​ក៏ បាន​បង្ហើ​ពាក្យ​ថា បើ​អ្នកកាសែត​ណា​ចង់ដឹងថា​សង្វៀន​មាន់​គាត់ មានច្បាប់​ឬ​អត់ ឲ្យ​អ្នកកាសែត ទៅ​សួរ កាស៊ីណូ​( ហ្គោ​ឌិន ) ដោយ​ខ្លួនឯង​ទៅនឹង​ដឹង​ហើយ​។​រហូតមកដល់​បច្ចុប្បន្ន​នេះ លោក កុក​ម៉ី​ន ដែលជា​ខ្សែស្រឡាយ របស់លោក ឧកញ៉ា កុក​អាន ដ៏​មានអំណាច ត្រូវគេ​ដឹងថា​ជា​អ្នក​ចេញមុខ​កាង​ល្បែង​អប្រិយ​ខាងលើ ដែលជា​ទង្វើ​ផ្ទុយ​និង​ច្បាប់ ប្រឆាំងនឹង​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់ រាជរដ្ឋាភិបាល​។

មានមតិ​សាធារណៈ​ជាច្រើន បាន​លើកឡើងថា កាស៊ីណូ​អី​ក៏​ខ្លាំង​ម្ល៉េះ ចូលចិត្ត​កាង​បទ​ល្មើស មិនបាន​គោរព​អនុសាសន៍​របស់ សម្តេច​តេ​ជោ ហ៊ុនសែន​សោះ ព្រោះថា​រាល់​បទ​ល្មើស​ទាំងឡាយ ដែល​ច្បាប់​បាន​ហាមឃាត់ ដូចជា​ល្បែង​អបាយមុខ​គ្រប់​ប្រភេទ​ស្រី​ស្រា
​រាំ​ស្រាត កន្ទុយលេខ ភ្នាល់​បាល និង​កីឡា​បក្សី ជាដើម ដែល​សម្តេច ធ្លាប់បាន​ប្រកាស​ឲ្យ​បិទ ទូទាំង ប្រទេស បែ​ជា​ពពួក​ដង្កូវសង្គម​បំផ្លាញ​នយោបាយ​រាជរដ្ឋាភិបាល​ទាំងនោះ​នាំគ្នា​ឃុបឃិត ចូលទៅ​ជួល​ដី​ក្នុង​កាស៊ីណូ បើក​យ៉ាង​ចំហ​ប្រកបដោយ​សុវត្ថិភាព​មួយរយ​ភាព​រយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​រំខាន​ឡើយ​។  បញ្ហា​នេះ​មកពី​ថ្នាំ​សណ្តំ​បន្ទន់​ឆ្អឹង​របស់​ក្រុម​អ្នកញៀន​ល្បែង​៕​ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya